ភ្នំពេញ៖ ក្រោយពីឃើញមានព័ត៌មានមិនមានប្រភពច្បាស់លាស់និង ព័ត៌មានមិនពិតជាច្រើនខុសៗគ្នា ដែលបានផ្សាយពី កូ វី ដ ១៩ ដែលធ្វើឲ្យមានការចលាចលនៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យរាជនីក្រមា មាន សូនីតា ចេញមុខមកសុំចិត្តអ្នកគាំទ្រឲ្យធ្វើរឿងមួយ។
ដោយឡែក តារាស្រីរូបនេះបានសំណូមពរមហាជនគ្រប់រូប កុំធ្វើការចែកចាយនូវព័ត៌មានកូ វី ដ១៩ក្លែ ងក្លា យដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផ្សេងទៀតមានការភ័យស្លន់ស្លោនិង យល់ច្រឡំផងដែរ ដែលនេះហាក់បីដូចជាធ្វើឲ្យចលាចលកើតមានឡើងផងដែរ យ៉ាងណាមិញអត្ថន័យសារទាំងស្រុងគឺមាននៅខាងក្រោមនេះ៖
ជាថ្មីម្ដងទៀត…ខ្ញុំគ្រាន់តែចង់ប្រាប់ដល់អ្នកទាំងអស់គ្នា ប្រសិនជាយើងប្រើប្រាស់ក្នុងសង្គម Facebook ដើម្បីដឹងពត៌មាន តែខ្ញុំអរគុណ! ដល់អ្នកដែលស៊ែរនៅពត៌មាន ដឹងនៅព័ត៌មាន ដែលត្រឹមត្រូវ ច្បាស់លាស់ដែលរឿងនិងជាការពិតចាំស៊ែរ តែប្រសិនបើគាត់មិនបានដឹងគាត់គិតតែផុសៗ ដើម្បីបំ ភ័ យ ដើម្បីយកតែ Like និង Share សកម្មភាពក៏ដូចជាពេលឥឡូវនេះ គឺមិនមែនជាពេលដែរយកល្បី យកLike Share ទេតែវាជាផែនការណ៍ដែលទប់ស្កាត់ក៏ដូចជា បង្ហាញការសហការគ្នារកវិធីអ្វីដើម្បីធ្វើឱ្យសង្គមគ្រប់ស្រទាប់ជាន់ថ្នាក់បានទទួលនៅអ្វីដែលពិតបា្រកដនិងអ្វីៗវាបានប្រសើរឡើងជាងនេះ… ។
សង្ឃឹមថាអ្នកទាំងអស់គ្នាស៊ែរតែពត៌មានដែលច្បាស់លាស់ត្រឹមត្រូវ ដោយមានការអានយល់ពីទីតាំងសកម្មភាព កុំស៊ែរដោយមានភាពស្លន់ស្លោភ័យខ្លាច មិនបានវិនិច្ឆ័យសោះ សូមចូលរួមទ ប់ស្កា ត់ និងចែករំលែកភាពពិតប្រាកដ ។
និងកុំភ្លេចធ្វើតាមការណែនាំរបស់ ក្រសួងសុខាភិបាល បើមិនមានការចាំបាច់កុំចេញពីផ្ទះ នៅមួយកន្លែងសិនទៅ អ្នកនៅខេត្តកុំចូលភ្នំពេញ ហើយអ្នកភ្នំពេញក៏កុំចេញពីក្រុងអី ប្រសិនចេញ
ទៅណាមកណាកុំភ្លេច ពាក់ម៉ាស ការពារ ឲ្យបានត្រឹមត្រូវ លាងសម្អាតដៃបន្ទាប់ពីចាប់ឬប៉ះអ្វីហើយ និងធ្វើការអនាម័យឲ្យបានញឹកញាប់… ញាំបន្លែអាហារដោយចម្អិនឲ្យបានឆ្អិនល្អ ញាំទឹកឲ្យបានច្រើន និងញាំទឹកក្ដៅអ៊ុនៗ ធ្វើលំហាត់ប្រាណ និងតាមដានមើលថែសុខភាពឲ្យល្អសូមឲ្យបងប្អូនទាំងអស់បានរួចផុសពីជំងឺ កូ វី ដ-19 និងបងប្អូនដែរសម្រាកព្យាបាលទាំងអស់ឆាប់ជាសះស្បើយ បានជួបជុំគ្រួសារ បងប្អូន។
ចំពោះសំណេរមួយនេះបានធ្វើឲ្យមហាជនគាំទ្រ ទៅកញ្ញា មាន សូនីតាយ៉ាងខ្លាំង ដោយសារតែខណៈពេលនេះព័ត៌មានពិតគឺមានសារៈសំខាន់ណាស់ ជាពិសេសគឺព័ត៌មានថ្មីៗទាក់ទងនឹង កូ វីដ ១៩ តែម្តង ដែលប្រជាជនតែងតែតាមដានដើម្បីយល់ដឹងបន្ថែមនិង ការពារខ្លួនពីជំ ងឺ ឆ្ល ងនេះដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖