ដូចដែលបានដឹងហេីយថានៅពេលនេះលោក កក្កដា សុភ័ណ្ឌ បន្ទាប់ពីមានការធ្វេីតេស្តរួចមកស្រាប់តែលោកកក្កដា សុភ័ណ្ឌ ក៏បានរកឃេីញថាមានភាពវិជ្ជមាននៅកូវីដ១៩ដែលករណីនេះត្រូវបានរកឃេីញនៅក្នុងថ្ងៃទី១៤ខែមីនាឆ្នាំ២០២១។
ដែលនៅក្នុងសាររបស់កក្កដា សុភ័ណ្ឌ ក៏បានបង្ហោះសារដេីម្បីបញ្ជាក់ផងដែរថាគាត់គឺបានឆ្លងនៅជំងឺកូវីដ១៩ហេីយសូមបងប្អូនមេត្តាអភ័យតៅសនឹងមានការអនុគ្រោះផង។ក៏ប៉ុន្តែលោកក៏បានសុំសូមណូមពរអោយអ្នកដែលពាក់ពន្ធ័ជាមួយនឹងលោកមានការទទួលខុសត្រូវចូលមកធ្វេីតេស្តដេីមពិនិត្យមេីលតេីមានរោគសញ្ញាយ៉ាងណាកុំអោយមានការឆ្លងរាលដាលទៅអ្នកដ៏ទៃបន្ថែមទៀត។
បន្ទាប់ពីមានការបង្ហោះបែបនេះស្រាប់តែមកដល់ថ្ងៃទី ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ កក្កដា សុភ័ណ្ឌ បានបង្ហោះរូបភាពមួយសន្លឹកទៀត ហើយបញ្ជាក់ច្បាស់ៗថា “ឥឡូវនេះ ខ្ញុំបានមកដល់មណ្ឌលសុខភាពចាក់អង្រែហើយ
ខ្ញុំសុខសប្បាយទេបងប្អូន អរគុណទាំងខាងពេទ្យ ខាងក្រសួងសុខាភិបាល និង ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ដែលលោកបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កូនចៅ ដែលពេលនេះ ខ្ញុំកំពុងចាំយកសំណាកទៅពិនិត្រ ដើម្បីចាំលទ្ធផល នៅល្ងាចនេះ និងបានរៀបចំរួចជាស្រេច ក្នុងបន្ទប់សម្រាក គឺមានផាសុខភាព មានខ្យល់អាកាសល្អ ខ្ញុំប្តេជ្ញាចិត្តថានឹងចាំយកលទ្ធផលនៅទីនេះ”។
ក្រោយមកបន្តិច លោកបានបញ្ជាក់ម្តងទៀត ច្បាស់ៗថា “Update to my health ! ខ្ញុំ កក្កដា សុភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះ ពិតមែន។
អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។
សុំទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ…សុំទោស មិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត និង ស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។”។
ក្រោយដឹងរឿងនេះភ្លាម កញ្ញា រ៉ូស មិនចាំយូរឡើយ ក៏បានចេញមុខនិយាយ ថា “ខ្ញុំអត់ដែលបានជួបស្រីដារយះពេល១ខែពេញហើយ ដោយសារតែ ប្រដៅមិនស្តាប់ ហើយឈប់ឆាតសួររឿងបុគ្គលម្នាក់ហ្នឹងទៀត ចាសសូមអរគុណ សូមជំរាបលា តែយ៉ាងណាក៍នៅតែអាណិតជូនពរសំណាងល្អហើយឆាប់ជា”៕