សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងស្រីដ៏ល្បីម្នាក់ គឺកញ្ញា វី ឌីណេត បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា រូបគាត់មានវិជ្ជមាន កូវីដ-១៩ ហេីយ។
ស្រាប់តែនៅមុននេះបន្តិច ម៉ោងជិត ៧យប់ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ វី ឌីណែត បានបង្ហោះរូបភាពពីរសន្លឹក ក្នុងទឹកមុខដ៏ស្រពោន ហើយពោលពាក្យទំាងរំជួលចិត្តថា ៖
“នៅថ្ងៃនេះខាងបងបងក្រុមគ្រូពេទ្យជំនាញបានមកយកសំណាករបស់នាងខ្ញុំជាលេីកទីពីរហេីយ នាងខ្ញុំសង្ឃឹមថាគ្រប់យ៉ាងនឹងប្រសេីរឡេីងគ្រាន់តែមានអារម្មណ៍ថានៅពេលនេះគឺនឹកផ្ទះនឹកបងប្អូននឹកfans នឹកគ្រប់យ៉ាងដែលតែងតែធ្វេីរាល់ថ្ងៃ ដឹងអត់ថាក្នុងរូបខ្ញុំកំពុងធ្វេីអ្វី? គឺកំពុងអង្គុយមេីលបងស្រីដែលបានយកសំភារះប្រេីប្រាស់នឹងអាហារបន្តិចបន្តួចមកអោយនាងខ្ញុំ ពួកយេីងបានត្រឹមឃេីញគ្នាពីចំងាយ លេីកដៃបក់ហៅគ្នាតែប៉ុណ្ណោះ”។
ឃើញរូបភាព និងសារនេះភ្លាម ហ្វេនៗ មិត្តភក្តិ និងមហាជនជាច្រើន នៅក្នុងហ្វេសប៊ុកបានចូល comment ភ្លាមៗថា ៖ ឆាប់ជាណាបង, ស៊ូៗបន្តទៀតអូន គ្រប់យ៉ាងនឹងវិលរកសភាពដើមឆាប់ៗ, បងយល់អារម្មណ៍នេះ, Ohh My idol អូនអេីយ ជូនពរអោយឆាប់ជាពីជំងីនេះផង, រឹងមាំអោយបានប្អូន មហាជននៅចាំតារា មានសមត្ថភាពនេះមកវិញ, បងអាចធ្វើ blog ពីស្ថានភាពនេះ ជូនជាសារសម្រាប់អ្នកគាំទ្របង និងសង្គមទាំងមូលផងបានទេ? ពីភាពលំបាក ការភ័យខ្លាច ឬអ្វី ដែលបងចង់និយាយ អរគុណ។
ព្រមទំាងនៅមានពាក្យជាច្រើនទៀត សុទ្ធសឹងតែផ្តល់កំលាំងចិត្ត និងជូនពរឲ្យតារាចម្រៀង វី ឌីណែត ឆាប់ជាពីជំងឺដ៏កាចសាហាវមួយនេះ ៕