តាំងពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ រហូតមកដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នេះ គេឃើញពិធីការិនី ចាន់ កែវនិមល ស្វាមី និងកូន រួមនិងតារាចម្រៀងល្បីៗមួយចំនួនទៀត រួមមាន ណុប បាយ៉ារិទ្ធ, វី ឌីណេត និង សុគន្ធ និសា គឺសុទ្ធតែ មានវិជ្ជមាន កូវីដ ១៩ ទំាងអស់។
ក្នុងនោះ នៅមានតារាល្បីជាច្រើនដួងទៀត កំពុងធ្វើតេស្ត រងចាំលទ្ធផល ហើយអ្នកខ្លះ ក៏ទទួលបានលទ្ធផលលើកទី១ផងដែរ គឺអវិជ្ជមាន កូវីដ-១៩។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ ស្រីអ៊ីត បានប្រាប់រឿងដ៏ភ្ញាក់ផ្អើលមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ជំរាបសួរពុកម៉ែបងប្អូន ទាំងអស់គ្នា បន្ទាប់ពីនាងខ្ញុំបានទៅធ្វើតេស្តរកមេរោគកូវីដ19 ពីថ្ងៃទី11 ខែ3 ពេលនេះនាងខ្ញុំទទួលបានលទ្ធផលហើយថ្ងៃទី12 ខែ3 គឺនាងខ្ញុំវិជ្ជមាន។
ឥឡូវនេះ នាងខ្ញុំកំពុងតែមកសំរាកព្យាបាលនៅ អុិនធើខន់ ចាស់ ជិតផ្សារដើមគ ជាន់ទី12 ហើយនាងខ្ញុំ ក៏សូមអរគុណទៅដល់លោកតា🙏🏻 លោកតាវិចទ័រ ព្រមទាំងបងប្អូនក្រុមកំប្លែង និងពុកម៉ែ បងប្អូន កូនក្មួយ ទាំងអស់ ដែលបានផ្ញើសារជូនពរ ក៏ដូចជាព្រួយបារម្មណ៍ ពីសុខភាពនាងខ្ញុំផងដែរ។
ជាចុងក្រោយនាងខ្ញុំ ក៏សូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់ សូមតែសេចក្ដីសុខ និងជួបតែសំណាងល្អ គ្រប់ក្រុមគ្រួសារ សូមបងប្អូនទាំងអស់គ្នា ចូលរួម ធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីជួយទប់ស្កាត់ការពារជំងឺកូវីដ19 ការពារទាំងអស់គ្នាបងប្អូន សូមអរគុណ”។
ក្រោយឃើញបែបនេះ មិនចាំយូរឡើយ នាយ ពាក់មី ក៏បាន call ទៅសួរសុខទុក្ខ ស្រីអ៊ីត ហើយស្រីអ៊ីត ក៏បានប្រាប់ថា “”អាការរបស់ខ្ញុំអត់មានប្រែប្រួលទេ ទំាងកំដៅ ទំាងឈឺក ផ្តាសាយ អី គឺខ្ញុំអត់មានទេ ខ្ញុំញុំាថ្នាំទៀងទាត់ មួយទៀតលោកគ្រូពេទ្យឲ្យ ញុំាថ្នាំទៀងទាត់ហើយនិងញុំាទឹកឲ្យបានច្រើន និងហាត់ប្រាណ, ខ្ញុំឈឺដៃ ឈឺជើងតែបន្តិចទេ…”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ចាប់ពីនាទី ទី 40:00 តទៅ ៖