រូបភាបបានលេចឡេីងនៅលេីបណ្តាសង្គមហ្វេសប៊ុកដែលធ្វេីអោយមានការអាណិតអាសូរយ៉ាងខ្លាំងពីសំណាក់មហាជនដែលលេងហ្វេសប៊ុកទាំងឡាយ។នៅក្នុងនោះដែរអ្នកទាំងអស់គ្នាប្រាកដជាបានដឹងហេីយថានៅពេលនេះករណីកូវីដ១៩កំពុងតែមានការវិវត្តការឆ្លងកាន់តែលឿនបេីសិនយេីងមិនបានប្រុងប្រយ្ន៏តនឹងការពារ។
ប្រិយមិត្តជាច្រើនបានជ្រាបហើយថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកា.ចសា.ហា.វ
និងប្រកបដោយគ្រោះថ្នា.ក់ធ្ង.ន់ធ្ង.រផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវ ផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រូបថត ២សន្លឹកដែលបង្ហោះដោយគណនីហ្វេប៊ុកមួយដែលមានឈ្មោះថា Kong Kea បានធ្វើឲ្យអ្នកលែងក្នុងបណ្តាញហ្វេសប៊ុកជាច្រើនក្តុកក្តួលចិត្តជាខ្លាំង ដែលទារកតូច អាយុត្រឹមតែ ៣ខែ ត្រូវបានម្តាយដែលឆ្លងកូវីដ១៩ បីត្រកងឱបឡើងឡានពេទ្យ ទាំងខ្លួនពុំបានដឹងអី្វសោះ។
នេះជាខ្លឹមសារទាំងស្រុង ៖ «ពេលដែល ខ្ញុំមើលរូបថត ២សន្លឹកនេះ ហើយ ខ្ញុំមិនដឹងនិយាយថាយ៉ាងម៉េច ពី អារម្មណ៍ ២នាក់ ប្តីប្រពន្ធ និង កូនខ្ចី ទើបតែបាន ៣ខែដែលគ្នាមិនដឹងអីសោះ ។ ម្តាយទើបតែប្រឹង បង្កើតកូនឱ្យរស់រានមានជីវិតស្ទើរតែដាច់ខ្យល់ ឥលូវប្រឹងឱបកូនឱ្យបន្តរស់រានមានជីវិតទាំងខ្លួនត្រូវបានឆ្លងជំងឺ កូវីដ -១៩» ៕