ពិតជាមានសេចក្តីសោមនស្សខ្លាំងមែនទែនក្នុងនាមជាមាតាបិតា មួយរូប សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន បានសម្តែងនៅការគោរពកោតសរសេីរជាក្រៃលែងចំពោះកាលះបង់គ្រប់គ្នាដែលខំប្រឹងេីម្បៅមាតុភូមិការងារដេីម្បីស្ថាប័ននឹងក្រសួងដោយមិនបានគិតពីការនឿយហត់នឹងអស់កម្លាំងដែលនៅក្នុងនោះត្រូវជំនោះនៅកិច្ចការរបស់បុរសថែមទៀតរួមទាំងត្រូវចិញ្ចឹមកូនដែលមានវ័យនៅតូចទៀតដែលនេះជាភាពស្តែងអោយឃេីញនៅការខំប្រឹងដ៏មុតមាំទាំងកម្លាំងកាយនឹងកម្លាំងចិត្តរបស់មាតាទាំងមូល។
បន្ទាប់ពីបានឃេីញករណីលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា បានបំបៅកូននៅតាមផ្លូវ ពេលបំពេញការងារផងដែរ ជាក់ស្តែងនៅវេលាថ្ងៃសុក្រ ទី ១២ ខែ មីនា ឆ្នាំ ២០២១ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល ផ្តល់ជូនដេីម្បីជាការលេីកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា បានសម្តែងនូវក្តីរំភេីបរីករាយឥតឧបមាបន្ទាប់ពីបានដឹងថា ករណីរបស់លោកស្រីបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហេីយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ
ដែលនេះជាការលេីកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេង ចំពោះស្ត្រីជាមាតាគ្រប់រូប។ លោកស្រី បានបួងសួងគោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដេីម្បីជាម្លប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់នៃសន្តិភាព៕