Connect with us

កំសាន្ត&ប្លែកៗ

មិនធម្មតា!! ឡាវ អាចផលិតរថយន្ត ក្នុងស្រុកខ្លួនឯងដោយជោគជ័យ ថែមទាំងនាំទៅអន្តរជាតិទៀតផង (មានវីដេអូ)

មិនធម្មតា ក្រុមហ៊ុនផលិតរថយន្តម៉ាក DAEHAN របស់ប្រទេសឡាវបានជោគជ័យលេីការនាំចេញរថយន្តរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិចំនួន4រួមមានកម្ពុជា វៀតណាម ប៉ាគីស្ថាន និង មីយ៉ាន់ម៉ា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនផលិតរថយន្តរបស់ឡាវមួយនេះដោយប្រេីប្រាស់បច្ចេកវិទ្យារបស់កូរ៉េ និង ចិនដែលមានរោងចក្ររបស់ខ្លួននៅខេត្ត សាក់វណ្ណខេត ដែលជាតំបន់ឧស្សាកម្មធំបំផុតរបស់ប្រទេសឡាវ ហេីយក៏មានរោងចក្រទីពីររបស់ខ្លួននៅប្រទេសកម្ពុជាផងដែរ ដែលស្ថិតនៅក្រុង បាវិត ខេត្តស្វាយរៀង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនួនរថយន្តម៉ាក DAEHAN ពីមុនត្រូវលក់ក្នុងទីផ្សារក្នុងស្រុកឡាវបាន8ពាន់គ្រឿងក្នុងមួយឆ្នាំ តែបន្ទាប់ពីរដ្ឋាភិបាលឡាវបិទការនាំចូលរថយន្តមួយទឹកពីបរទេស នោះក្រុមហ៊ុនក្នុងស្រុកឡាវមួយនេះអាចលក់បានរហូតដល់4មុឺនគ្រឿង ហេីយបានក្លាយជាក្រុមហ៊ុនប្រគួតប្រជែងទីផ្សារក្នុងប្រទេសឡាវជាមួយក្រុមហ៊ុនToyota ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ ក្រុមហ៊ុនDAEHANបានផលិតទាំងរថយន្តប្រេីសាំង និង ម៉ាស៊ូត រថយន្តអគ្គិសនី និង ម៉ូតូផងដែរ ។ ចំពោះរថយន្តPick Upដែលជារថយន្តលក់ដាច់ជាងគេក្នុងចំណោមផលិតផងDARHAN ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021