នៅក្នុងស្ថានភាពបច្ចុប្បន្នយោងតាមសារក្រសួងដែលបានប្រកាសបានអោយដឹងថានៅក្នុងពេលនេះមានការឆ្លងច្រេីនដែលអ្នកទាំងអស់គ្នានឹងមហាជនក៏បានដឹងដែរថាការរីករាលដាលនៃជំងឺកូវីដ១៩កំពុងតែបន្តនៅការឆ្លងកាន់តែខ្លាំងៗទោហេិយហេីយក៏បានរកឃេីញនៅករណីមួយចំនួននៅតាមទីខេត្តផងដែរ។
យោងទៅតតាមករណីខាងលេីអ្នកទាំងអស់គ្នាប្រាកដជាបានដឹងហេីយថានៅក្នុងការផ្ទុះនាថ្ងៃ២០កុម្ភះដែលហៅថាព្រឹត្តិការណ៏ឆ្លងជាសហគមន៏បានធ្វេីអោយមានការឆ្លងនឹងករណីថ្មីៗជារឿងរាល់ថ្ងៃដែលក្រសួងសុខាភិបាលនឹងគ្រូពេទ្យជំនាញរបស់យេីងបានត្រួតពិនិត្យ។
ដែលនៅក្នុងកាលះទេសះនេះផងដែរសូមមានមតិយោបលនឹងអរគុណជាខ្លាំងទៅដល់ឧកញ៉ាទាំងអស់ដែលបានចុះជួយៅក្នុងគ្រាមានអាសន្នន៏ដែលធ្វេីដោយមនោសញ្ចេតនាដែលយេីងអាចហៅថាខ្មែរជួយខ្មែរ។
ជាមួយគ្នានេះ គិតមកត្រឹមថ្ងៃទី ១១ មីនា ឆ្នាំ២០២១ នេះ ពាណិជ្ជកររកស៊ីខ្នាតធំ ដែលកំពុងតែមានឈ្មោះបោះសម្លេង ទាំងនេះ បានបរិច្ឆាគទឹកប្រាក់ផ្ទាល់ខ្លួន សរុបទាំងអស់ ១៥លានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នេះ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
១.លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថានិកក្រុមហ៊ុនជីបម៉ុង បានឧបត្ថម្ភទឹកប្រាក់ចំនួន ៣លានដុល្លារ។
២.អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភទឹកប្រាក់ចំនួន ៣លានដុល្លារ។
៣.អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ពាណិជ្ជកម្ម Royal Group និងជាអគ្គនាយកក្រុមហ៊ុនស៊ីប៊ីអេស បានឧបត្ថម្ភទឹកប្រាក់ចំនួន ៣លានដុល្លារ។
៤. អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប បានឧបត្ថម្ភទឹកប្រាក់ចំនួន ៣លានដុល្លារ។
៥.អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី បានឧបត្ថម្ភទឹកប្រាក់ចំនួន ៣លានដុល្លារ។