កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ កាលនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាកថវិកា ផ្ទាល់ខ្លួន ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ ជូនប្រជាជនបង្ការជំងឺកូវីដ១៩ នូវទឹកប្រាក់ រហូតដល់ទៅ ១លានដុល្លារ ឯណោះ។
ពេលនោះ ហ្វេសប៊ុកផេក “Galaxy Navatra” បានបញ្ជាក់បន្ថែមថា “ក្នុងនាមយើងខ្ញុំ ជាបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ផលិតកម្ម Galaxy Navatra ពិតជាមានចិត្តរំភើបខ្លាំងណាស់ នូវទឹកចិត្តរបស់លោកអគ្គនាយកក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាកថវិកា១លានដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ ជូនប្រជាជនបង្ការជំងឺកូវីដ១៩។”។
ក្នុងនាមជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ផលិតកម្ម Galaxy Navatra សូមជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងកូនៗសូមជួបតែសេចក្តីសុខសុភមង្គល ជោគជ័យគ្រប់មុខជំនួញ ជាពិសេសមានសុខភាពល្អ”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបវិចាគ ថវិកា ច្រើនជាងមុនទៀត។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា “ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លារ ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។
សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចអោបដៃឈរមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែ។”៕