មិត្តភក្តិអ្នកអាននឹងមហាជនជនប្រាកដជាដឹងហេីយថា បច្ចុប្បន្នមានសប្បុរសជនជាច្រេីនដែលកំពុងតែមានការសន្តោសនឹងប្រោសប្រណីច្រេីននឹងទឹកចិត្តដ៏ថ្លៃថ្លាដែលមានការជួយអ្នកលំបាកទូរគត់នឹងអ្នកអនាថាជាច្រេីន។នៅក្នុងនោះផងដែរបានអោយដឹងថាអ្នក ទាំងអៃ់គ្នាប្រាកដជាស្គាល់ហេីយ អ្នកស្រីទ្រីដាណា ដែលជាម្ចាស់ជំនួញដ៏ធំដែលមានហាងពេជ្រនឹងមានមុខរបរលក់គ្រឿងសំអាងដ៏ធំដែលមានប្រេន ដ៏ល្បីឈ្មោះដែលយេីងស្គាលថា N N P ។
នៅក្នុងមុខជំនួញមួយនេះក៏មានភាពជោកជ័យទូលំទួលាយមែនទែនរបស់ អ្នកស្រី ទ្រីដាណា ។
ក៏ប៉ុន្តែអ្វីដែលយេីងភ្លេចមិនបាននោះគឺអំពេីរដ៏ល្អដែលយេីងតែងតែឃេីញគឺការជួយសង្ក្រោះអ្នកដ៏ទៃនៅក្នុងគ្រាលំបាករបស់អ្នកស្រី ទ្រីដាណា។អ្នកស្រីតែងតែមានចិត្តសន្តោសទៅអ្នកដែលកំបុងជួបទុក្ខលំបាកមានការខ្វះខាតពុំមានទីជម្រកនឹងផ្តលនៅការឧបត្ថមទោះបីពេលខ្លះអ្នកស្រី នៅឆ្ងាយក៏ដោយ។
យ៉ាងណាមិញ នៅថ្ងៃពុធនេះដែរ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា រួមជាមួយនិងស្វាមី បានសម្រេចចិត្តសង់ផ្ទះមួយល្មម ព្រមទាំងបានផ្តល់ជូនជាថវិកាចំនួន ២៥០ដុល្លារ ជូនដល់លោកយាយម្នាក់នៅខេត្តតាកែវ ដែលគាត់កំពុងតែរងនូវការខ្វះខាតខ្លាំង។ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឲ្យដឹងថា៖
«អាណិតគាត់ណាស់ មើលការរស់នៅរបស់គាត់ចុះ ថ្ងៃនេះខ្ញុំនិងស្វាមីបានមកដល់ខេត្តតាកែវ បានមកឃើញផ្ទាល់សង្វេកណាស់ ហើយក៏បានសំរេចចិត្តសាងសង់ផ្ទះមួយល្មមសមរម្យជូនលោកយាយមួយ ហើយក៏បាននាំយកនូវសម្ភារៈអាហារបរិភោគខ្លះៗដើម្បីជូនលោកយាយផងដែរ»។