រូបភាពបំ.បៅដោះកូនរបស់ស្ត្រីនគរបាលចរាចរណ៍ម្នាក់ កាលពីពេលថ្មីៗកន្លងទៅនេះ បានកំពុង អ ង្រួនបេះដូងអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកយ៉ាងខ្លាំង បន្ទាប់ពីរូបភាពមួយនេះ ត្រូវបានបង្ហោះ និងចែកចាយ ស្របពេលដែលកម្ពុជា និងពិភពលោកទាំងមូលប្រារព្ធទិវា សិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១។
ប៉ុន្ដែអ្វីដែលជារឿងដ៏គួរឲ្យសោកស្តាយវិញនោះ បន្ទាប់ពីរូបភាពនេះ ត្រូវបានស៊ែរចែកចាយយ៉ាងច្រើន បានធ្វើឲ្យស្ត្រីនគរបាលរូបនេះ ជួបការលំបាកសម្រាប់ខ្លួនឯងទៅវិញ ព្រោះតែថ្នាក់លើរបស់គាត់ បានកោះហៅមកធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ធ្វើបែបនេះទៀត ដោយអះអាងថា ទ.ង្វើ នេះ គឺបានប៉ះពាល់ដល់ កិត្តិ យស អង្គភាព និងកិត្តិ យសស្ត្រីខ្មែរទៅវិញ។
តែយ៉ាងណាមិញ ក្រោយភ្លៀង មេឃនឹងស្រឡះ បន្ទាប់ពីឃើញការលំបាករបស់ ស្រ្ដីនគរបាលចរាចរណ៍ខាងលើរួចមក នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា៖”ស្ទឹងត្រែង៖
ថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល ផ្លែឈើ និងភេសជ្ជៈមួយចំនួនដល់លោកស្រី អធិការរងទទួលការងារ ចរា ចរ ណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ យើងរួមគ្នា ប្រឆាំង មេរោ.គ កូ.វី.ដ -១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល”។