សូមចូលរួមកាន់ទុក្ខនឹងរំលែកទុក្ខជាមួយនឹងគ្រួសារសពរបស់លោក វណ្ណាពិសិដ្ឋផងពិតជាមិនគួរមានដំណឹងបែបនេះលេចឡេីងសោះពិតជាមានការសោកសៅមែនទែនទៅលេីមរណះភាពរបស់អ្នកម្តាយរបស់លោក វណ្ណា ពិសិដ្ឋ។
ក៏បានអោយដឹងផងដែរថាដោយសារតែមានជំងឹពាធពេញរាងកាយនឹងវ័យចាស់ជរាដែលមិនអាចនឹងស៊ូរទ្រាំបានទៅនឹងវាលវត្ដសង្សារនមួយនេះ។ដោយយោងទៅតាមដំណឹងដែលបានឃេីញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានហេីយដឹងថាម្តាយរបស់លោក វណ្ណា ពិសិដ្ឋបានអនិច្ចកម្មនៅក្នុងថ្ងៃ០៩ខែមីនាឆ្នាំ២០២១នៅវេលាថ្ងៃមុិញនេះ។
ក្នុងនោះដែរ ក្រោយពីបាត់បង់អ្នកម្តាយជាទីស្រឡាញ់ ម្ចាស់បទ «ចប់គ្នាបានទេ» រូបនេះ បានបង្ហោះសារយ៉ាងក្តុកក្តួលមួយ ធ្វើឲ្យមហាជនស្រណោះស្រណោក និង ចូលរួមរំលែកទុក្ខដល់គ្រួសារលោកយ៉ាងខ្លាំង ។
លោក វណ្ណា ពិសិដ្ឋ បានរៀបរាប់ថា «ចាប់ពីពេលនេះតទៅកូនឈប់បានឃេីញអ្នកម្តាយជាទីស្រឡាញ់ជារៀងរហូតហេីយ កូនសូមឱ្យវិញ្ញាណក្ខន្ធអ្នកម្តាយទៅកាន់សុគតិភព សូមម៉ាក់ទៅឱ្យបានសុខណាម៉ាក់ណា» ៕