ទិដ្ឋភាពលេីកដំបូងគេដែលនឹកស្មានមិនដល់នៅថ្ងៃពិធីរៀបមង្គលការបែរជាខាងប្រុសអភព្វ័ឈរទទួលភ្ញៀវម្នាក់ឯងដោយក្តីពិបាកចិត្តដោយសារតែប្រពន្ធត្រូវឆ្លងទន្លេដែលធ្វេីអោយខាងភ្លេងនឹងភ្នូងមានការភ្ញាក់ផ្អេីលមែនទែនដែលមិនអាចនឹងជឿថាមានរឿងនេះកេីតឡេីងនៅក្នុងពិធីមង្កលបែបនេះសោះ។
យោងទៅតាមពត៏មានបានអោយដឹងថាពិធិមង្គលការនេះបានធ្វេីឡេីងនៅខាងស្រីដែលមានអាស័យដ្ឋាននៅក្នុងភូមិស្វាយផ្អែមឃុំបឹងសាលាខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពតដែលបានធ្វេីឡេីងនៅថ្ងៃទី05ខែមីនាឆ្នាំ២០២១។
បន្ថែមទៀតដែរថានៅក្នុងការប្រារព្ធពិធីមង្គលការនេះកូនកម្លោះមានឈ្មោះថា នាម បៀច ភាស់ រីឯកូនស្រីមានឈ្មោះថាសន សុភ័ណ្ឌ។
ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ នៅវេលាម៉ោងជិត៦ព្រឹកថ្ងៃទី៤ ខែមីនាដែលជាថ្ងៃចូលរោង ស្រាប់តែកូនក្រមុំនាម សន សុភ័ណ្ឌ បានឈឺពោះឆ្លងទន្លេបង្កើត បានកូនស្រីមួយ។
កូនស្រី បានឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចប្រកបដោយសុវត្ថិភាព ទុកឱ្យកូនកំលោះឈរជាសាមីខ្លួនបន្តពិធី ដោយឈរទទួលភ្ញៀវតែម្នាក់ឯង ជាហេតុធ្វើឲ្យអ្នកចូលរួមកម្មវិធី ពិសេសក្រុមភ្លេង និងភ្នួងស្រឡាំងកាំងតែម្ដង។
បើយោងតាមការឱ្យដឹងពីលោកអាចារ្យអ្នកកាន់កម្មវិធីមង្គលការនោះ និយាយថា ថ្ងៃចូលរោងមិនមានកូនកំលោះកូនក្រមុំទេ គឺបានត្រឹមតែយកសម្លៀកបំពាក់កូនកំលោះ និងកូនក្រមុំ មកដាក់រៀបចំសែនព្រេនជូនដូនតាសាច់ញាតិកូនប្រុសកូនស្រីប៉ុណ្ណោះ។
ជុំវិញរឿងនេះ ក្រុមសាច់ញាតិកូនក្រមុំ បានឲ្យដឹងថា នាង សន សុភ័ណ្ឌ ទៅលក់អីវ៉ាន់នៅកំពង់សោម ឯឈ្មោះ បៀច ភាស់ កូនកំលោះជាអ្នករត់តាក់ស៊ីពីកំពង់ត្រាចទៅខេត្តព្រះសីហនុ (កូនកំលោះមានស្រុកកំណើតនៅឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត) បានទាក់ទងស្គាល់គ្នា និងបង្កើតចំណងស្នេហាតាំងពីពេលនោះមក៕