ក្រសួងសុខាភិបាលបានធ្វេីការប្រកាសនឹងអំពាវនាវដល់បងប្អូនទាំងអស់អោយមានការ.ប្រុ.ង.ប្រ.យ្ន័.ត.នឹងមានអនាម័យអោយកាន់តែខ្ពស់ដោយសារតែនៅក្នុងរយះពេលថ្មីៗកន្លងមកនេះបានអោយដឹងថាមាន.ក.រ.ណី.ដែលចម្លងថ្មីមួយទៀតហេីយ
ដែលបាន.រុ.ក.រ.ក.ឃេីញដោយត្រូវអោយមនុស្ស100នាក់ត្រូវធ្វេី.ច.ត្.តា.ឡី.ស័.ក.ដោយសារតែមន្ត្រីជំនាញខាង.សុ.ខា.ភី.បា.ល.ដែលពាក់ពន្ធ័ដោយផ្ទាល់នឹងប្រយោលជាមួយនឹងលោកគ្រូពេទ្យមួយរូបដែលជាគ្រូពេទ្យនៅក្នុងមន្ទីរសម្រាក.ព្យា.បា.ល.នឹងស.ម្ភ.ព អុឺម សុភីផង
នឹងធ្វេីការនៅមន្ទីរពេទ្យបង្អែកអ្នកលឿងផងដែលនៅក្នុងការធ្វេីតេស្តជាមួយនឹងលោកគ្រូពេទ្យរូបនេះឃេីញណាមានតេស្តវីជ្ជមានជំងឺកូវីឌ19កាលពីយប់ម្សិលមុិញនាថ្ងៃទី06ខែមីនាឆ្នាំ2021។
លោកវេជ្ជបណ្ឌិត អ៊ិន ពៅ ប្រធានការិយាល័យសុខាភិបាលស្រុកពាមរក៌ បានអោយដឹងថា លោកគ្រូមួយរូបខាងលើ មានអាយុ៤៩ឆ្នាំ ជាគ្រូពេទ្យបំរើការនៅផ្នែកសម្ភព និងរោគស្ត្រី ក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿង។
តាមប្រភពព័ត៌មានដែលទទួលបានឱ្យដឹងថា លោកគ្រូពេទ្យមួយរូបខាងលើចាប់ផ្តើមមានអាការៈគ្រុនក្តៅ ក្អកខ្លាំង តាំងពីថ្ងៃទី២៨ កុម្ភៈ ហើយគាត់បានប្រើថ្នាំព្យាបាលខ្លួនឯង
រហូតដល់ថ្ងៃទី៦ មិនា នៅតែមិនធូរស្រាលសោះ ដោយមានការស ង្ស័ យ គាត់ក៏បានស្នើសុំអោយយកសំណាករបស់គាត់ទៅពិនិត្យ ហើយនៅម៉ោងជាង៧យប់ថ្ងៃទី៦ មីនា ស្រាប់តែលទ្ធផលធ្វើតេស្តសំណាករកឃើញវិជ្ជមាន
ជំងឺកូវីដ១៩ ទើបក្រុមគ្រូពេទ្យជំនាញ ចុះមកនាំយកលោកគ្រូពេទ្យរូបនោះ ព្រមទាំងគ្រួសារ ដែលមានប្រពន្ធនិងកូន៣នាក់ ( ស្រី២ប្រុស១) យកទៅពិនិត្យនិងព្យាបាល នៅខេត្តព្រៃវែងទាំងយប់ ។
តាមប្រភពដដែលបានបន្តថា ជាមួយគ្នានោះ ក៏បានប ង្ខាំ ងមនុស្សចំនួន២០នាក់ផ្សេងទៀត នៅក្នុងគ្លីនិក ក្នុងនោះរួមមានកូនស្រីម្នាក់របស់លោកគ្រូពេទ្យមួយរូបខាងលើ
កូនប្រសារម្នាក់ ក្មួយប្រុសម្នាក់ និងអ្នកជ ម្ងឺដែលមកសំរាកព្យាបាលនៅក្នុងគ្លីនិកខាងលើនោះចំនួន១៧នាក់ ហើយហ៊ុំពទ្ធ័គ្លីនិកនោះ មិនអោយមានការចេញចូលឡើយ។
លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង ទទួលបន្ទុកលើការងារទ ប់ស្កា ត់ជ ម្ងឺកូវីដ១៩ បានអោយដឹងថា មនុស្សជិត១០០នាក់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយលោកគ្រូពេទ្យមួយរូបខាងលើ
ត្រូវបានមន្ត្រីជំនាញសុខាភិបាលខេត្ត ប្រមូលដាក់ឱ្យធ្វើច ត្តាឡី ស័ កទាំងអស់ ដោយបែ ងចែ ក ជា៣ទីតាំង ក្នុងនោះលោកគ្រូពេទ្យដែលរកឃើញករណីវិជ្ជមាន ព្រមទាំងប្រពន្ធនិងកូន៣នាក់
ត្រូវនាំយកទៅដាក់នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង ចំណែកកូនស្រី កូនប្រសា និងក្មួយប្រុស ព្រមទាំងអ្នកជំងឺសរុប២០នាក់ ត្រូវដាក់អោយនៅក្នុងគ្លីនិកខាងលើ ។
ដោយឡែកក្រុមគ្រួសារម្ចាស់ហាងកាហ្វេមួយកន្លែងដែលនៅទល់មុខគ្លីនិក ត្រូវដាក់អោយនៅក្នុងផ្ទះ និងក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿង ប្រមាណជា៥០នាក់ ត្រូវដាក់អោយធ្វើច ត្តាឡី ស័ កនៅក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿង។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ពេលនេះក្រុមគ្រូពេទ្យជំនាញកំពុងតាមស្វែងរកអ្នកពា ក់ព ន្ធ័ផ្សេងទៀត ដូច្នេះតួលេខខាងលើអាចនិងមានការកើនឡើងថែមទៀត។
ដោយឡែកចំពោះករណីកូនស្រីរបស់លោកគ្រូពេទ្យមួយរូបខាងលើ ដែលរៀននៅក្នុងសាលារដ្ឋផង សាលាភាសាអង់គ្លេសក្នុងតំបន់អ្នកលឿង
បើលទ្ធផលចេញមកឃើញវិជ្ជមានកូវីដ១៩ នោះ គឺអាចនឹងមានការសុំគោលការណ៌ពីថ្នាក់លើ ដើម្បីបិ ទសាលារៀនជាបណ្តោះអាសន្នផងដែរ។
ចំណែកលោក សេង បញ្ញារិទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្ត មិនទាន់អាចសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី៧ មិនានេះ ដោយលោកបានឆ្លើយតាមទូរសព្ទ័ថា កំពុងជាប់រវល់ពិនិត្យសំណាកអ្នកពាក់ពន្ធ័ទាំងអស់
ប៉ុន្តែនៅព្រឹកថ្ងៃទី៧ មិនានេះ នៅក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿងត្រូវបានបិទជាបណ្តោះអាសន្នហើយ ក្នុងនោះទាំងអ្នកជំងឺ និងគ្រូពេទ្យទាំងអស់
គឺមិនអនុញ្ញាតិអោយចេញក្រៅឡើយ ហើយការបិទនេះ មិនទាន់មានប្រភពណាមួយអាចបញ្ជាក់បានថា បិទក្នុងរយៈពេលប៉ុន្មានថ្ងៃនោះទេ។
ពាក់ពន្ធ័និងការរកឃើញករណីវិជ្ជមានលើលោកគ្រូពេទ្យមួយរូបខាងលើ ត្រូវបានមន្ត្រីមូលដ្ឋានក្នុងស្រុកពាមរក៌ បញ្ជាក់ប្រាប់ថា នៅថ្ងៃទី២៧កុម្ភៈ លោកគ្រូពេទ្យរូបនោះក៏បានទៅចូលរួមពិធីមង្គលការកូនមិត្តភក្តិ
នៅស្រុកកៀនស្វាយ ខេត្តកណ្តាល និងបានបន្តទៅច្រៀងខារ៉ាអូខេជាមួយមិត្តភក្តិថែមទៀត ពេលចេញពីរោងការ លុះស្អែកឡើងក៏ចាប់ផ្តើមមានអាការៈ គ្រុនក្តៅ និងក្អកខ្លាំងតាំងពីពេលនោះមកតែម្តង
តែគាត់នឹកស្មានថាជាជម្ងឺគ្រុនផ្តាសាយធំ ទើបព្យាយាមប្រើថ្នាំព្យាបាលដោយខ្លួនឯង រហូតដល់ថ្ងៃទី៦មិនា នៅតែមិនបាត់ ក៏មានការស ង្ស័ យ ទើបស្នើសុំអោយមន្ត្រីជំនាញយកកំហាកទៅពិនិត្យ ហើយក៏ចេញលទ្ធផលវិជ្ជមានជម្ងឺកូវីដ១៩ ធ្វើអោយមានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង៕