Connect with us

កំសាន្ត&ប្លែកៗ

ព្រឹក ៣ កុម្ភៈ មានពលករ ៣ នាក់ជាសះស្បើយ និង គ្មានអ្នកឆ្លងកូវីដ-១៩ ថ្មីទេ

នៅព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជាបានឱ្យដឹងថា ព្រឹកនេះកម្ពុជាពុំមានអ្នកឆ្លងមេរោគកូវីដ ១៩ និង មានអ្នកជាសះស្បើយថ្មីចំនួន ០៣ នាក់ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជាសះស្បើយថ្មី ០៣ នាក់ នៅព្រឹកនេះ មានអត្តសញ្ញាណដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ ។

៣. ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១។

ខណៈគ្មានអ្នកឆ្លងថ្មីនេះ ធ្វើឲ្យអ្នកកំពុងសម្រាកព្យាបាលសល់ចំនួន ១៩ នាក់ ដែលក្នុងនោះមាន ០២ នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូរវៀត ០៥ នាក់ នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន ០៨ នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ០១នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ និង ០៣ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ អ្នកឆ្លងទូទាំងប្រទេសមានសរុបចំនួន ៤៦៦ នាក់ ក្នុងនោះពលករដែលមកពីប្រទេសថៃមានចំនួន ៨៧ នាក់ ។ ចំពោះអ្នកជាសះស្បើយមានចំនួន ៤៤៧ នាក់ និង នៅសល់អ្នកសម្រាកព្យាបាលចំនួន ១៩ នាក់ ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021