ប្រិយមិត្តក៏បានជ្រាបខ្លះៗដែលពិប្រវត្តរបស់តារាកំប្លែងនាយ តាកសុីដែលធញលាប់មានប្រវត្តិជូចត់ខ្លាំងមែនទែនបេីនិយាយទៅធ្លាប់មានជំងឹប្រចាំកាយធ្លាប់គិតខ្លីធ្លាប់លាប្រពន្ធទៅសាងផ្នួសហេីយអ្វីដែលឈឺចាប់គឺត្រូវបាត់បង់ភរិយាជាទីស្រលាញ់ដោយការលែងលះគ្នានៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ2019ដែលជាប្រវត្តិដ៏ជូរចត់ជាងគេពិបាកនៅក្នុងការនិយាយ។
បច្ចុប្បន្នរូបលោក និងប្រពន្ធដើមដែលមានកូនប្រុសម្នាក់ជាចំណងដៃ ខណៈពួកគេនៅរាប់អានគ្នាបានត្រឹមដូចជាបងប្អូន តារាកំប្លែងដ៏ល្បីល្បាញ នាយ តាក់ស៊ី ដែលប្រិយមិត្ត បងប្អូន និងប្រជាពលរដ្ឋខ្មែរបានស្គាល់ថាលោកជាតារាកំប្លែងមួយរូបដ៏មានប្រជាប្រិយភាព និងជាពិសេសនៅរាល់ពេលដែលលោកសម្តែង តែងតែធ្វើឲ្យមហាជនផ្ទុះសំណើច សើចសប្បាយ បំភ្លេចរាល់អស់ទាំងទុក្ខកង្វល់ផងនោះ កាលពីពេលថ្មីៗនេះ
ក្រោយពេលដែលលោកបានចែកផ្លូវលែងលះគ្នាជាមួយនឹងភរិយាមុន ពេលនេះ លោករកបានគូស្នេហ៍ថ្មីហើយដោយលោកបានបញ្ជាក់ក្នុងពេលដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយនឹងនាទីតារាញូស៍យ៉ាងដូច្នេះថាញុំទើបតែស្គាល់គ្នាតាមរយ:ទូរស័ព្ទបានមួយរយ: គាត់នៅសៀមរាប ខ្ញុំក៏បានស្គាល់គាត់នៅពេលដែលគាត់បានមកមើលថែជំងឺឲ្យខ្ញុំ ចំពោះរឿងរៀបការខ្ញុំពុំទាន់គិតទេ ព្រោះខ្ញុំចង់រកស៊ីឲ្យមានបាន ខណ:ដែលលោក
និងគូស្នេហ៍ថ្មីចាប់ផ្តើមឡើងពីសាជាថ្មីពីចំណុចសូន្គូររំលឹកផងដែរថា ក្រោយពីលោកបានចែកផ្លូវគ្នាជាមួយនឹងភរិយារួចមក លោកហាក់បីដូចជារៀងចាកឆ្ងាយពីវិស័យសិល្ប: ដោយសារតែអាការ:ជំ.ងឺរបស់លោក ប៉ុន្តែទោះបីជាយ៉ា ងណាប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ប្រិយមត្តិ និងអ្នកគាំទ្រ នៅតែមានជានិច្ចចំពោះរូបលោក៕