មហាជន ក៏ដូចជាហ្វេនៗ ជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ តារាចម្រៀង ដែលសម្លេងផ្អែមស្រទន់ មាស សុខសោភា បានប្រកាសនូវដំណឹងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយថា រូបគាត់ បានចាកចេញពីផលិតកម្ម Town ហើយ។
កាលនោះ សោភា បានបញ្ជាក់យ៉ាងច្បាស់ថា “ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូន រយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរ នៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។
អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ មាស សុខសោភា មានដំណឹងល្អមួយ សម្រាប់អ្នកគាំទ្ររបស់ខ្លួនហើយ ដោយប្រកាសជាផ្លូវការថា ៖
“បងប្អូនអ្នកគាំទ្រជាទីគោរពស្រលាញ់ ថ្ងៃនេះ នាងខ្ញុំ សូមបកស្រាយនូវចង្ងល់ របស់បងប្អូន ថាតើនាងខ្ញុំ នឹងចូលផលិតកម្មមួយណា? នាងខ្ញុំ មាស សុខសោភា សូមបញ្ជាក់ជូនថា នាងខ្ញុំបានសម្រេចចូល ផលិតកម្មរាម ជាផ្លូវការហើយ។
ព្រឹត្តិការណ៍ ស្វាគមន៍ វត្តមាន របស់នាងខ្ញុំ នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ នៅ THE PREMIER CENTRE SENSOK ក៏ជាថ្ងៃដែលនាងខ្ញុំនឹងបង្ហាញបទចម្រៀងថ្មីរបស់នាងខ្ញុំដូចគ្នា។
សូមបងប្អូនរង់ចាំទស្សនាព្រឹត្តិការណ៍ នាថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខនេះ ដែលយើងខ្ញុំបានត្រៀមនូវការសម្តែងដ៏អស្ចារ្យមួយសម្រាប់បងប្អូន ដើម្បីជាចំណងដៃ និងអនុស្សារីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់នាងខ្ញុំ ក៏ដូចជាបងប្អូនអ្នកគាំទ្រ។
សូមចូល SUBCRIBE CHANEL YOUTUBE និង FB PAGE របស់ផលិតកម្មរាមខាងក្រោម Ream Production ដើម្បីតាមដានរាល់សកម្មភាពរបស់យើងខ្ញុំ។ https://youtube.com/channel/UC8F_ktOBzEF1WAu_wTUBKMA“៕