នាព្រឹកថ្ងៃនេះប្រហែលប៉ុន្មានម៉ោងមុននេះក្រសួងបានធ្វេីការប្រកាសថានៅថ្ងៃនេះមានករណីកេីតឡេីងថ្មីដែលស្ថិតនៅក្នុងបុរីប៉េងហួតសង្កាតនិរុធខណ្ឌច្បារអំពៅដែលជាការណីឆ្លងថ្មីក្នុងថ្ងៃទី៣ខែមីនាឆ្នាំ២០២១ដែលមានការរកឃេីញថាមានករណីវីជ្ជមានទៅលេីជនជាតិចិន03នាក់ដែលស្នាក់នៅក្នុងបុរីប៉េងហួតនោះ។
ក៏បន្ថែមទៀតផងថាករណីមួយនេះក៏ស្ថិតនៅក្នុងព្រឹត្តិការណ៏ឆ្លងនៃថ្ងៃ20កុម្ភះដែរដូច្នេះសូមប្រជាជនទាំងអសើគ្នាមេត្តាប្រុងវ្រយ្ន័តនឹងមេត្តអនិវត្តនៅវិធីបង្ការទាំង3ដែលក្រសួងសុខាភិបាលបានចែងនៅក្នុងការការពារនៃជំងឹឆ្លងដេីម្បីទប់ស្កាត់នៅការរៀលដាលនឹងការឆ្លងនៃជំងឹកូវីឌ19នេះ។
នេះបេីយោងតាមគណនេយ្យហ្វេសប៊ុ ករបស់លោក ហ៊ត គឹមនី Hort Kimny អភិបាលរងខណ្ឌច្បារអំពៅ ដែលបានបង្ហោះនាព្រឹកព្រលឹមថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១នេះ។គួរបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃម្សិលមិញនេះ មានការរកឃើញករណីឆ្លងថ្មីចំនួន៣៤នាក់បន្ថែមទៀត ដែលទាំង៣៤នាក់នោះគឺសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍
ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលក្នុងនោះ២៤នាក់ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ និង១០នាក់ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ។ហើយបើគិតត្រឹមព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានករណីឆ្លងសរុបរហូតដល់ ៨៧៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៤៨២នាក់ និងអ្នកដែលកំពុងព្យាបាលមានចំនួន ៣៩៦នាក់។