កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ មានករណីប្ល ន់ជំ រិ តលុយ ១ លានដុល្លារ នៅចំណុចបុរីអង្គរភ្នំពេញ ដែលការប្លន់នេះមិនបានសម្រេច ដោយ ឧក្រិ ដ្ឋជ នទាំង ៤ នាក់ ត្រូវបានបា ញ់បង្ក្រាបដោយដៃសមត្ថកិច្ច ។
ជាមួយគ្នានោះដែរ នៅរសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ នេះ មានសាច់ញាតិសាកស ពម្នាក់ទៀតហើយ មកទទួលស្គាល់ និង ធ្វើបុណ្យឱ្យ ដែលគេដឹងថានេះជា សាកស ពជ នល្មើ សទី ៣ ។
សាកស ពដែលត្រូវម្ដាយមកធ្វើបុណ្យឱ្យនេះ មានឈ្មោះថា រ៉ន ភារុណ អាយុ ២១ ឆ្នាំ ពុំមានមុខរបរ មានអាសយដ្ឋាននៅក្រុង តាខ្មៅ ដែលម្ដាយរបស់សាកស ពឮដំណឹងនៅពេលអ្នកជិតខាងបានបង្ហាញរូបថត មកកាន់ខ្លួន ទើបដឹងថាកូនខ្លួនស្លា ប់ ក៏បានមកជាមួយអ្នកជិតខាង ដើម្បីយកធាតុទៅធ្វើបុណ្យសពតាមប្រពៃណីនៅគេហដ្ឋាន ។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកមិញ ថ្ងៃទី ២ ខែកុម្ភៈ មានសាកស ពឧ ក្រិ ដ្ឋជ នម្នាក់ ក្នុងចំណោម ឧក្រិ ដ្ឋជ នទាំង ៤ នាក់ ត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និង បានបូជានៅព្រឹកមិញនៅវត្តទឹកថ្លា ហើយសាកស ពនោះត្រូវបានគេស្គាល់ឈ្មោះ រី ពិសី ។ ដោយឡែក នៅរសៀលថ្ងៃទី ២ កុម្ភៈនេះដដែល មានសាកស ពម្នាក់ទៀត ត្រូវបានឪពុកម្ដាយមកទទួលធ្វើបុណ្យផងដែរ ដោយសាកស ពនោះត្រូវបានគេស្គាល់ឈ្មោះ ម៉ូវ សុផានិត មានមុខរបរជាជាងឡាន ៕