បរទេស៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ កាលពី ១១ ឆ្នាំមុន សារព័ត៌មានប្រទេសថៃមួយបានចុះផ្សាយពីក្មេងប្រុសម្នាក់មានឈ្មោះ ខេអិងុ សាតូ (Keigo Sato) អាយុ ១១ ឆ្នាំ បានកាន់រូបថតប្រកាសស្វែងរកឪពុកជាជនជាតិជប៉ុនម្នាក់ ដែលនោះជាព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ ។ ជាក់ស្តែង ៨ ឆ្នាំក្រោយស្រាប់
តែកើតរឿងគួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ដោយក្មេងប្រុសឈ្មោះ ខេអិងុ សាតូ រូបនោះបានធំធាត់ឡើងក្នុងរូបភាពជាមនុស្សស្រីយ៉ាងស្រស់ស្អាត
ធ្វើឱ្យមហាជនចាំណាំមិនបាន ទាល់តែមានការបកស្រាយពីរូបគេផ្ទាល់ ។ បច្ចុប្បន្ននេះ ខេអិងុ សាតូ ដែលជាក្មេងប្រុសកាលពី ១១ ឆ្នាំមុននោះ ប៉ុន្តែក្រោយចូលរួមលេងក្នុងកម្មវិធីកម្សាន្តមួយកាលពីពេលថ្មីៗកន្លងទៅនេះ សាគូរៈ សាតូ បានទម្លាយពីអតីតកាលរបស់ខ្លួនថាជាក្មេងប្រុសម្នាក់ដែលបានកាន់រូបថតប្រកាសស្វែងរកឪពុកជាជនជាតិជប៉ុនកាលពី ១១ ឆ្នាំ ទើបមហាជនមានការចាប់អារម្មណ៍ និង បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរស្មានមិនដល់ថាគេបានផ្លាស់ប្តូរមកជាមនុស្សស្រីវិញបែបនេះ ៕