សេចក្តីប្រកាសរបស់ក្រសួងនៅមុននេះបន្តិចយោងតាមការបង្ហោះផ្សាយរបស់ទំព័រហ្វេសបុកផេករបស់ CDC បានបញ្ជាក់ឱ្យដឹងនូវដំណឹងដ៏សំខាន់មួយពាក់ព័ន្ធនឹងករណី ២០កុម្ភៈថា៖
«ប្រកាសពត៌មាន: មានបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់ធ្លាប់បានចូលផ្សារ ម៉ាក្រូ ភ្នំពេញ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ កុម្ភ: ២០២១ ។
១. សូមអញ្ជេីញបងប្អូនលដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ:
ពេលវេលាខាងលេី សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាលរាជនី-ខេត្ត មានស្រាប់ ។
២. ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ កុម្ភ: ២០២១ តទៅ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥»