ជនជាតិចិនប្រុសស្រី៨នាក់ រួមទាំងអ្នករត់តាក់ស៊ីពីរនាក់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកគីរីសាគរ ធ្វើការឃា ត់ខ្លួន
និងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ក្រោយពីធ្វើដំណើរចេញពីcondo roseភ្នំពេញ ដែលជាកន្លែងពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
ក្រោយទទួលបានព័ត៌មាន អំពីវត្តមានរបស់ជនជាតិចិនពុំមានឯកសារសម្គាល់ខ្លួន និងស ង្ស័ យជា ប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ លោក ទួន ឪទី
អភិបាលរងស្រុក បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាន និងកម្លាំងសឹករងស្រុកចុះពិនិត្យដល់គោលដៅនៅវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី២៧,ខែកុម្ភៈ ឆ្នាំ២០២១
បាននាំខ្លួនជនជាតិចិនចំនួន៨នាក់(ស្រី១នាក់) និងតៃកុងឡានឈ្នួលចំនួន០២នាក់ យកទៅមណ្ឌលសុខភាពកូនកុក ក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរខេត្តកោះកុង ដើម្បីធ្វើចត្តាឡីស័ក។
ចំណែកអ្នករត់តា ក់ស៊ីកម្លាំង សមត្ថកិច្ចនគរបាលបានអនុវត្តនីតិវិធី និងសួរនាំធ្វើកំណត់ហេតុទើបដឹងថា ក្រុមជនជាតិចិនទាំងអស់នេះ ពួកគាត់ដឹកមកពី condo roseភ្នំពេញ ដែលជាកន្លែងចំណុចទីតាំងពាក់ព័ន្ធក្នុងព្រឹត្តិការ២០កុម្ភៈ។
បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំង១០នាក់ត្រូវសមត្ថកិច្ចប្រគល់ជូនគ្រូពេទ្យ មណ្ឌលសុខភាពកូនកុក ដើម្បីធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន៕