ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន ខាន់ ជែមស៍ និងកូនប្រុស ច្រៀងរួមគ្នាជាលើកដំបូងផ្ទុះការភ្ញាក់ផ្អើលខ្លាំង (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ជាការពិតណាស់ដែលនេះជាលើកដំបូងដែលតារាចម្រៀង ខាន់ ជែមស៍ បានដឹកដៃកូនប្រុសច្រៀងរួមគ្នានៅក្នុងផលិតកម្មសាន់ដេ ។ បើទោះវ័យនៅក្មេងខ្ចីតែគេសង្កេតឃើញថាកូនប្រុសរបស់តារាចម្រៀង ខាន់ ជែមស៍ ពិតជាមានទេពកោសល្យមិនធម្មតាឡើយ ។ជាក់ស្ដែង «ប៊យឡូយ» គឺជាចំណងជើងបទចម្រៀងរបស់តារាចម្រៀង ខាន់ ជែមស៍ ច្រៀងរួមគ្នាជាមួយកូនប្រុសទីពីរដែលមានឈ្មោះថា ហ្គេត ទើបនឹងចេញកាលពីថ្ងៃទី ២៥ កន្លងមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតជាការចាប់ផ្តើមជាលើកទីមួយក៏ពិតមែន តែកូនប្រុសរបស់តារាចម្រៀងរូបនេះពិតជារ៉េបបានយ៉ាងល្អ ហើយក្បាច់រាំនៅក្នុងបទចម្រៀងមួយនេះក៏រស់រវើកផងដែរ ។ ក្នុងនាមជាឱពុក ខាន់ ជែមស៍ បានសម្តែងអារម្មណ៍រំភើបជាខ្លាំង ក្រោយបានឃើញមានការសរសើរកូនប្រុសរបស់ខ្លួនពីសំណាក់មហាជន ហើយលោករំពឹងថាកូនប្រុសនឹងមានលទ្ធផលល្អទៅថ្ងៃក្រោយ ។ដោយឡែកខាន់ ជែមស៍ ចាប់ផ្តើមជ្រោមជ្រែងកូនប្រុសឱ្យដើរតាមគន្លងរបស់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈចុងក្រោយនេះលោកហាក់ងាកទៅពង្រឹងជំនួញមួយចំនួននៅក្នុងដៃ ជាពិសេសអចលនទ្រព្យជាដើម ។ ចង់ដឹងថាកូនប្រុសរបស់ ខាន់ ជែមស៍ មានទេពកោសល្យកម្រិតណានៅក្នុងបទចម្រៀង «ប៊យឡូយ» នេះទៅតាមដានទស្សនាទាំងអស់គ្នា ៕ប្រភព៖popular

Leave a Reply