Connect with us

កំសាន្ត&ប្លែកៗ

អស្ចារ្យមែន!!! បុរសជាចុងភៅម្នាក់ យកគុជដ៏កម្រនេះ ដែលរកបានតាំងពី ១០ឆ្នាំមុនមកលក់ ក្រោយពីល្បីថា…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសដែរជាចុងភៅជនជាតិថៃម្នាក់ បានសម្រេចចិត្ដបញ្ចេញគុជខ្យងដ៏កម្រមួយគ្រាប់ ដែលគាត់រកបានតាំងពី ១០ឆ្នាំមុន ក្រោយឃើញសារព័ត៌មានជាច្រើនបានចុះផ្សាយនាពេលថ្មីៗនេះ អំពីបុរសមហាសំណាងម្នាក់ទើបរើសបានគុជខ្យង ហើយលក់វាបានតម្លៃរាប់សែនដុល្លារអាមេរិក។តាមការរៀបរាប់របស់ម្ចាស់គុជ លោក Patipat Hatthadon អាយុ ៥៧ឆ្នាំបានឲ្យដឹងថា លោកគឺជាចុងភៅម្នាក់ ដែលប្រទះឃើញគុជនោះក្នុងសំបកខ្យង ដែលលោកបានទិញពីផ្សារ Larn Poe ក្នុងស្រុក Naklua ខេត្ដឈុនបុរី តាំងពី១០ឆ្នាំមុនមកម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្ដែពេលនោះ មិនដឹងថាវាជារបស់មានតម្លៃអ្វីទេ ដោយគ្រាន់តែគិតថាអ្នកលក់បានដាក់វាចូលក្នុងសំបកខ្យង ដើម្បីឲ្យកើនទម្ងន់ ហើយលក់បានថ្លៃប៉ុណ្ណោះ។លោក Patipat បន្ដថា តាមពិតទៅ ដំបូងៗលោកក៏បានព្យាយាមយកកូនកាំបិតឆ្កឹះមើលថាវាគឺជាអ្វីឲ្យប្រាកដដែរ តែដោយសារឆ្កឹះអត់ចេញ ដូច្នេះតាំងពីពេលនោះមក លោកបានដាក់វាចោលនៅលើហឹងអស់រយៈពេលមួយទសវត្សរ៍ បើគិតមកទល់ពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះបីជាយ៉ាងមិញ នាពេលថ្មីៗនេះ ក្រោយលោកបានឃើញសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីគុជខ្យងដែលរើសបានក្នុងប្រទេសថៃដែរ និងលក់បានតម្លៃរាប់សែនដុល្លារអាមេរិកនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ លោកក៏សម្រេចចិត្ដយកវាទៅឲ្យអ្នកជំនាញផ្នែកត្បូងនិងគ្រឿងអលង្ការថៃពិនិត្យមើល ហើយពួកគេបានបញ្ជាក់ថា គុជនេះមានទម្ងន់ ៩០.១០ការ៉ាត់។បច្ចុប្បន្ននេះ លោក Patipat បានរក្សាទុកគុជខ្យងនៅឯធនាគារមួយកន្លែងយ៉ាងមានសុវត្ថិភាព ខណៈពេលលោកកំពុងគិតថានឹងត្រូវធ្វើអ្វីបន្ទាប់។
លោកបានឲ្យដឹងដែរថា ពេលនេះមានមនុស្សជាច្រើនមកពីប្រទេសផ្សេងៗគ្នា បានចាប់អារម្មណ៍មកលើគុជរបស់លោក និងសុំទិញវាយក តែយ៉ាងណានោះ លោកមិនទាន់សម្រេចចិត្ដនៅឡើយទេ។ ហើយបើតាមការវាយតម្លៃ គុជនេះអាចនឹងលក់បានរាប់លានបាត ព្រោះថាថ្មីៗនេះគុជមួយគ្រាប់រាងតូចជាងនេះផង អាចលក់បានតម្លៃប្រមាណ ១០លានបាតឯណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021