Connect with us

កំសាន្ត&ប្លែកៗ

សុំម្នាក់មួយមាត់បងប្អូន! ឃាត់ខ្លួនមនុស្ស ១១ នាក់ ព្រោះនោមតាមដើមឈើ សួនច្បារ ទីសាធារណៈ ហើយ….

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ឲ្យដឹងថា ស្លាកមានខ្លឹមសារ ខ្ញុំឈប់បន្ទោបង់តាមទីសាធារណៈ ទៀតហើយ” នៅតែពេញនិយម សម្រាប់បុគ្គលណាដែលគ្មានសណ្តាប់ធ្នាប់ អនាម័យបន្ទោបង់(នោម) នៅតាមទីសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេល ២សប្តាហ៍មកនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និងឃាត់ខ្លួនជនដែលបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ជញ្ជាំងការដ្ឋាន និងតាមទីសាធារណៈនានា បានចំនួន១១នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ និងបង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ ប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ-ល-។ ក្រោយពិនិត្យឃើញជាក់ស្តែង កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោបង់រួចទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខណ្ឌសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែង បន្ទោបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នកជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យបាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ សូមអរគុណ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021