Connect with us

កំសាន្ត&ប្លែកៗ

ប្រជាពលរដ្ឋ២ភូមិកំពុងធ្វើចត្តាឡីស័ក បានទទួលសាច់ជ្រូក ដែលជាអំណោយរបស់សម្ដេចតេជោ តាមរយៈអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ សាច់ជ្រូកជាអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៧០០គីឡូក្រាម ឧបត្ថម្ភតាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានលក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យដឹកនាំក្រុមការងារយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន២ភូមិ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ និងបងប្អូនដែលកំពុងជួបការខ្វះខាត គឺភូមិត្រពាំងអញ្ចាញ៤ និងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អភិបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៨៥គ្រួសារដែលរស់នៅក្នុងភូមិទាំង២ ខាងលើមានការជាប់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍កូវីដ១៩ សហគមន៍ ២០កុម្ភៈ ហើយក្រោយពេលរកឃើញពួកគាត់ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺនេះ។ ដោយឡែកនៅព្រឹកនេះលោកក៏បាននាំយកសាច់ជ្រូកចំនួន៧ក្បាលស្មើនឹង ៧០០គីឡូក្រាមដែលជាអំណោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាទៅចែកជូនពួកគាត់រួមនឹងទីតាំងចត្តាឡីស័កផ្សេងទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌក៏បានផ្ដាំផ្ញើសុំឲ្យបងប្អូនប្រជាពេលរដ្ឋទាំងនោះអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ទាំងអស់គ្នា ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ ខែកុម្ភៈ មានពិធីមង្គលការនៅក្នុងភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ដែលមានអ្នកចូលរួមច្រើនហើយក្នុងចំណោមភ្ញៀវដែលចូលរួមក្នុងពិធីនេះគឺមានអ្នកផ្ទុកជម្ងឺកូវីដ១៩។ បន្ទាប់អាជ្ញាធរ និងក្រុមជំនាញបានយកសំណាកម្ចាស់ដើមការទាំងគ្រួសារខាងប្រុស និងខាងស្រីចំនួន១៥នាក់ ហើយក្រោយមកបានឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ។ ហើយនៅថ្ងៃទី២៥ ខែកុម្ភៈ អាជ្ញាធរបានរកឃើញ នៅប្លុកផ្ទះជួលនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ខណៈនោះមនុស្ស២នាក់ឈ្មោះ ងឹន សែន អាយុ២១ឆ្នាំ និងឈ្មោះ វូជ វិនាថ អាយុ២៧ឆ្នាំ សង្ស័យមានការពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅកោះពេជ្រ បន្ទាប់មកអាជ្ញាធរខណ្ឌដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ពោធិ៍សែនជ័យ សហការណ៍ជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះទៅកាន់ទីនោះ រួចបានបញ្ជូនអ្នកទាំង២ទៅកាន់មណ្ឌលចត្តាឡីស័ក ព្រមទាំងយកសំណាកមនុស្សសរុបចំនួន៦០នាក់ទៀតផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021