Connect with us

កំសាន្ត&ប្លែកៗ

ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ម៉ុង ឫទ្ធី សម្រេចចិត្តបេះផ្លែស្វាយ យកទៅឲ្យ សត្វស៊ី ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើន ដែលប្រើប្រាស់ហ្វេសប៊ុកមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានសម្រេចចិត្តបេះផ្លែស្វាយ យកទៅឲ្យ សត្វសុី ព្រោះតែតម្លៃ​ផ្លែស្វាយមានការ​ធ្លាក់​ចុះ​ រហូត​ដល់​ពេលនេះ​ គ្មាន​អ្នកទិញ​តែម្តង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងច្បាស់ៗថា “ល្ងាចនេះ​ ប្រមូលផល​ផ្លែស្វាយ​កែវរមៀត​ យកទៅអោយ​សត្វសុីវិញម្តង​ ដែលកន្លងទៅ​ពេលនេះ​ យេីងកំពុងតែ​ប្រមូលផល​នាំចេញទៅ​សហគមន៍​អឺរ៉ុប​ ដោយសារតែ​វិបត្តិ​កូវីដ-​១៩ ផ្លែស្វាយ​ធ្លាក់​ចុះ​តម្លៃ​រហូត​ដល់​ពេលនេះ​គ្មាន​អ្នកទិញ​តែម្តង​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្ការស្វាយ​របស់​ខ្ញុំ​ នៅក្នុង​តំបន់​រមណីយដ្ឋាន​ អភិវឌ្ឍន៍​កសិទេសចរណ៍ ​ម៉ុង​ ឫទ្ធី​សែនជ័យ​ មានចំនួន​ ៥០.០០០ ដេីម ​អាច​ប្រមូល​ផល​បាន​ ប្រមាណ​ជា ​300 Ton (បីរយតោន) ជារាង​រាល់ឆ្នាំ​ សម្រាប់ពេលនេះ សត្វ​របស់​ខ្ញុំ​មិនអាចសុីអស់ទេ មាន​ចំនួន​​ច្រើន​ខ្លាំង​ណាស់​ ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏បានបន្ថែមនៅក្នុង comment នៃផុសនេះថា “ច្រើន​ខ្លាំង​ណាស់ ​មិន​អាច​ធ្វើ​ការ​កែច្នៃ​កើតទេ​ បើ​កែច្នៃ​បានហើយ ក៏មិន​រំពឹងថា ​មាន​ទីផ្សារ​ដែរ​។”។

ឃើញបែបនេះ ហ្វេនៗ របស់ ឧកញ៉ា បានចូល comment ថា ៖ ច្នៃធ្វើដំណាប់ ឬជ្រក់, លោកពូបង្កើតរោងចក្រសុរាធ្វើពីស្វាយទៅ, ធ្វើដំណាប់ស្វាយទៅ ឯកឧត្តម ទុកបានយូរ, ច្នៃទៅជាស្វាយកញ្ចប់ អាចទុកបានមួយឆ្នាំទៀត, ខាតបង់ប្រាក់ច្រើនណាស់ ដោយសារកូវីដ។

ព្រមទំាងនៅមានការលើកច្រើនជាច្រើនទៀត ដែលបានជួយផ្តល់យោបល់ជូន ឧកញ៉ា ទាក់ទងផ្លែស្វាយនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព ខាងក្រោមនេះ ទំាងអស់គ្នា ៖

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021