Connect with us

កំសាន្ត&ប្លែកៗ

តម្លៃថ្លៃកប់ពពក!! បុរសម្នាក់នេសាទបានត្រីធំ ១ក្បាល គេឲ្យតម្លៃត្រឹម ២៥,០០០ដុល្លារ ក៏ព្រមលក់ទៅ តែពេលដឹងតម្លៃពិតស្រាប់តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វៀតណាម៖ បុរសម្នាក់មានឈ្មោះថា « Bui Dinh Thang » ជាអ្នកប្រកបរបរ នេសាទ ថ្ងៃមួយគាត់បានចេញទៅនេសាទជំនួសឪពុក នៅច្រកទ្វារសមុទ្រ ក្នុងខេត្តនោះ (Thai Thuy, Thai Binh) នៅវេលាថ្ងៃត្រង់ គាត់បាននេសាទបាន “ត្រីមាស” ១ក្បាល (ឈ្មោះវិទ្យាសាស្ត្រគឺ Otolithoides biauritus) ស្ថិតក្នុងអម្បូរត្រី (Sciaenidae)។
បន្ទាប់មកលោកក៏បញ្ជាឲ្យទូកនេសាទ របស់ឪពុកខ្លួនវិលត្រឡប់មកកាន់កំពង់ផែនេសាទវិញ ហើយក៏ទូរស័ព្ទប្រាប់អ្នកផ្ទះ។ ព្រោះតាមទម្លាប់របស់ប្រជានេសាទនៅស្រុកនោះ រៀងរាល់ពេលចាប់បានត្រីចម្លែកឬត្រីមានតម្លៃថ្លៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាំបាច់ត្រូវរៀបចំការសែនឲ្យបានត្រឹមត្រូវ។នាវានេសាទបានមកដល់កំពង់ផែវេលាម៉ោង ៩ ហើយត្រូវរង់ចាំការសែនព្រេនចប់រហូតដល់ម៉ោង ១១យប់ ទើបក្រុមគ្រួសារទូរស័ព្ទឲ្យនាវាចូលចំណត។ត្រី “មាស” នេះមានទំហំធំណាស់ដែលមានបណ្តោយ ២,១ម៉ែត្រ ទទឹងជាងកន្លះម៉ែត្រ និងមានទម្ងន់ប្រមាណ ៧០គីឡូក្រាម ដោតសែងគ្នាដល់ទៅ ៤នាក់ទើបអាចលើកឡើងមកលើគោកបាន។
ភ្លាមៗនោះរថយន្តទំនើប ១គ្រឿងរបស់ ឈ្មួញកណ្តាលមួយរូប ក៏បានចូលអែបកំពង់ផែ រួចក៏បើកពីក្រោយរថយន្តដឹកត្រីមកកាន់ផ្ទះលោក Bui Dinh Thang។ស្មានពុំដល់ថា ឈ្មួញកណ្តាលដែលជិះរថយន្តទំនើប សួរតែមួយម៉ាត់ថា តើត្រីនេះលក់តម្លៃប៉ុន្មាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្តីប្រពន្ធលោក Thang និងឪពុកម្តាយបង្កើត បានពិភាក្សាគ្នាគិតថា កាត់ថ្លៃ ១,៥០០លានដុង ហើយបើកាត់ថ្លៃយ៉ាងហោចត្រឹម ១ពាន់លានដុង (ប្រមាណ ២៥,០០០ដុល្លារ) ក៏លក់ទៅ។ លោក Thang ក៏ចេញទៅប្រាប់ឈ្មួញអំពីតម្លៃខាងលើ ស្មានពុំដល់ថា ឈ្មួញម្នាក់នេះពោល៖ ១,៥០០លានដុង? ណ្ហើយចុះ! ហៅប្រពន្ធលោកមករាប់លុយទៅ។
គេពុំដឹងថា ឈ្មួញនោះលក់បានតម្លៃប៉ុន្មាននោះទេ តែបើតាមប្រភពព័ត៌មានដោយឡែកនោះ មច្ឆាដែលគេហៅថា ត្រីមាសមានឈ្មោះវិទ្យាសាស្ត្រដូចពោលខាងលើ មានតម្លៃថ្លៃណាស់ដោយឡែកតែក្រពះនៅស្រស់របស់ត្រីនេះ ក្នុង១គីឡូក្រាម មានតម្លៃចន្លោះពី ៤៥,០០០ – ៥៥,០០០ដុល្លារក្នុង ១គីទ្បូក្រាម ហើយសាច់របស់វា មានតម្លៃចន្លោះពី ៧៥០ – ១,០០០ ដុល្លារក្នុង ១គីទ្បូក្រាម។បច្ចុប្បន្នត្រីនេះត្រូវបានគេរុករកនិងនេសាទស្ទើដាច់ពូជទៅហើយ។តាមអ្នកវិទ្យាសាស្ត្រគេឃើញត្រីនេះ មាននៅប្រទេសចិន វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021