កន្លែងនេះ កំពុងទទួលបានការចាប់អារម្មណ៍និងល្បីល្បាញខ្លាំងដល់ពុទ្ធសាសនិកជនជិតឆ្ងាយ ព្រះពុទ្ធបដិមាប្រទានអភ័យកម្ពស់ ៦ម៉ែត្រ និង ព្រះពុទ្ធរូបទ្រង់បិណ្ឌបាត្រ ១៥៧អង្គ ស្ថិតនៅលើភ្នំពោន ក្នុងវត្តសត្ថាធម្មវិហារ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប ។
ព្រះពុទ្ធរូបរាប់រយអង្គរំលេចពណ៌មាស ព្រមទាំងព្រះអង្គដ៏ធំបានក្លាយជាកន្លែងសក្ការៈមួយដ៏ល្អឯកអស្ចារ្យក្រៃលែង ។ពុទ្ធសាសនិកជន ព្រមទាំងអ្នកដំណើរដែលធ្វើដំណើរ ឆ្លងកាត់ វត្តអារាមមួយនេះនឹងភ្ញាក់ផ្អើល រំភើបចិត្តក្រៃលែង ហាក់កំពុងស្ថិតនៅទីកន្លែងមួយពោរពេញដោយក្ដីស្ងប់សុខ និងបារមីព្រះអង្គរាប់រអង្គកំពុងឃុំគ្រងថែរក្សាមនុស្សលោកដូច្នោះដែរ ៕