រៀបការជិត ២០ និងមានកូន ៥ នាក់ទៅហើយតែ ខៀវ សំភេទ នៅតែសង្ហារដដែល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ជាការពិតណាស់ដែលមហាជន ពិតជានៅចាំបានអតីតពិធីករប្រចាំទូរទស្សន៍ស៊ីធីអិនលោក ខៀវ សំភេទ បានរៀបការ និង បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក។ អ្វីដែលចាប់អារម្មណ៍នៅក្នុងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ជាថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ១៥ ឆ្នាំរបស់លោក និង ភរិយា។លោក ខៀវ សំភេទ ធ្លាប់ជាពិធីករដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុន តែក្រោយពីបានរៀបការជាមួយភរិយាជាអណិកជនដែលរស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០៥ មក លោកក៏បាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាកចេញទៅរស់នៅជួបជុំជាមួយភរិយាយ៉ាងមានក្តីសុខ។ ជាក់ស្ដែងចំណងអាពាហ៍ពិពាហ៍របស់ អតីតពិធីករ ខៀវ សំភេទ បើគិតមកដល់ពេលនេះ មានរយៈពេល ១៥ ឆ្នាំ ហើយលោកក៏ទទួលបានចំណងដៃកូនប្រុស កូនស្រីដ៏ស្រស់ស្អាតចំនួន ៥ នាក់ ។យ៉ាងណាមិញ សម្រាប់ខួបអាពាហ៍ពិពាហ៍ ១៥ ឆ្នាំនេះ អតីតពិធីករលោក ខៀវ សំភេទ បានបង្ហាញរូបភាពដ៏ស្រស់ស្អាត ជាមួយភរិយាដែលមើលទៅពិតជាផ្អែមល្ហែមដូចគូស្នេហ៍ថ្មីថ្មោង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការសរសើរថា មានកូនដល់ ទៅ ៥ នាក់ តែបើមើលរូបសម្រស់និង មុខមាត់របស់លោក ខៀវ សំភេទ វិញនៅតែសង្ហា ព្រមទាំងនៅតែក្មេងមិនប្រែប្រួលឡើយ។ ចំណែកឯ សម្រស់របស់ ភរិយាលោកឯណេះវិញ ក៏មិនណយដែរ នៅតែខ្ញង់ស្អាតមិនចាញ់ក្រមុំៗ មើលមួយភ្លែតស្ទើរមិនដឹងថា អ្នកនាងរៀបការ និង មានកូនច្រើនបែបនេះទេ៕ប្រភព៖popular

Leave a Reply