ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវ តារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាសនោះ គឺ នី រតនា ហើយលោក ក៏បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅផងដែរ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន។
ក្រោយមកអ្នកទំាងពីរ ទទួលបានកាដូដ៏ពិសេសមួយសម្រាប់គ្រួសារ នោះ គឺកូនស្រី ជាទីស្រឡាញ់របស់ខ្លួន មានឈ្មោះ នីវណ្ណ មែលឡានី កាន់តែធំ កាន់តែប្លែក គួរឲ្យគ្រឺតខ្លាំងណាស់។
អូនមែល មកដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ មានអាយុ ១១ខែ ២០ថ្ងៃហើយ មានមុខមាត់ ស្រស់ស្អាត ញញឹមជាប់ជានិច្ច គ្រប់គ្នាឃើញពេលណា បង្ហាញអារម្មណ៍គ្រឺតអូនមែល ជាខ្លាំង។
ចំណែកនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ លោក នី រតនា បានទិញកូនឡានដ៏ទំនើបមួយ យកមក surrprise កូនស្រីសំណព្វចិត្ត ដល់ថ្នាក់ ធ្វើឲ្យអូនមែល រំភើប និងសប្បាយរីករាយជាខ្លាំង មិនធ្លាប់ឃើញពីមុន។
នី រតនា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ប៉ាៗម៉ាមី បង្រៀនអូន បើកឡានឲ្យហើយ សំខាន់អូនមែល ដូចមានដុងហ្មង កាច់ចង្កូតម៉ាអេម”។
ក្រោយឃើញរូបភាព និងវីដេអូនេះភ្លាម ហ្វេនៗជាច្រើន បានបង្ហាញអារម្មណ៍ថា ៖ ក្មួយមែលcuteណាស់, មុខស្អាត គួរឲ្យស្រឡាញ់, គ្រឺតណាស់លោកអើយ, ក្ដីសុខបស់គេ អាយដល, សំខាន់ស្លាកលេខ ខប់ខប់ហ្មង, គួរឲ្យស្រឡាញ់ដល់ហើយ អូនមែល, គ្រួសារមានក្ដីសុខ, មើលស្លាកលេខអូនផង។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖