កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ មានឃ្លីបវីដេអូមួយនៅ បានធ្វើឱ្យមានការផ្ទុះសំណើចហួសចិត្តពេញបណ្តាញសង្គមថៃតែម្តង ដោយមានស្រ្តីម្នាក់ចេះតែសង្ស័យឆ្ងល់ប្តីតែងតែក្រចុះពីលើឡាន ក៏ដាច់ចិត្តតាមដាន ស្រាប់តែឃើញប្តីជើងល្អសំងំលាក់លុយក្នុងចង្កូតឡានមិនចេះតិច។ ក្នុងឃ្លីបនេះ បានឱ្យឃើញថាបុរសជាប្តី កំពុងតែប្រតិបត្តិការលាក់លុយក្នុងចង្កូតឡាននោះ
ស្រាប់តែប្រពន្ធវ៉ាក់អើទៅពីក្រោយ ពីឱ្យប្តីភ្ញាក់អស់ព្រលឹង លាក់ក៏លែងជិតទៀត ក៏សម្រេចចិត្តបើកចង្កូតឡានឱ្យឃើញលុយដែលបានលាក់ជាង ១០០ ដុល្លារ ព្រមទាំងសារភាពកំហុសរបស់ខ្លួនតែម្តង។ យ៉ាងណាមិញ ឃ្លីបមួយនេះ មានអ្នកចូលមើលច្រើនណាស់ ព្រមទាំងមានអ្នកស៊ែរចែកចាយទៅបណ្តាញសង្គមផ្សេងៗមិនតិចនោះទេ ហើយក៏មានអ្នកខ្លះចូលទៅខមមិនលេងសើចថា នេះជាជីវិតគូ តែអ្នកខ្លះទៀតក៏បានលើកបុរសជាប្តីប្រហែលជាចង់សន្សំទុកប្រើខ្លួនឯងខ្លះហើយមើលទៅ។
ដោយឡែកស្រ្តីជាប្រពន្ធក៏បានឱ្យដឹងដែរថា ដំបូងខ្លួនស្មានតែប្តីសំងំនិយាយទូរស័ព្ទជាមួយស្រី ទើបខំតាមដានទៅ បែរជាសំងំលាក់លុយទៅវិញ ហើយខ្លួនក៏មិនបានយកលុយនោះវិញទាំងអស់នោះដែរ ពោលគឺគ្រាន់តែដកមួយចំនួនប៉ុណ្ណោះ សល់ប៉ុន្មានគឺឱ្យប្តីទុកវិញខ្លះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖