ពុកម៉ែ បងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់មិនខាន តារាសម្ដែងស្រី ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង គឹម លីហ្សា នោះ ហើយថ្មីៗនេះ លីហ្សា កំពុងជោគជ័យយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ ក្នុងមុខជំនួញរបស់ខ្លួន ដែលមានអតិថិជន គាំទ្រខ្លាំងមែនទែ។
ស្រាប់តែ មកដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ថ្មីៗនេះ អ្នកនាង គឹម លីហ្សា ជួបរឿងហួសចិត្តមួយ ដល់ថ្នាក់ និយាយទំាងញ័រសាច់ថា “Vedio ដែលអាជន ថោកទាប និងមីជន ថោកទាប វាយករបស់ស្មោគរោគ អំពើ ធ្មប់ មកដាក់ហាង គឹម លីហ្សា ម្ជូរក្រឡុក ពួកមីចិត្ត នរក បងប្អូនអាចមើល នៅនាទី 2.50 សកម្មភាព ដែលវាយកមកដាក់”។
អ្នកនាង គឹម លីហ្សា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកទៀត រួចបន្ថែមថា “ថោកទាបម្ល៉េះ ផ្លូវភ្លឺចាញ់គេមែន បានមករកផ្លូវងងឹត មនុស្សខ្លះ ហេតុអី ក៏សាហាវ ទៅអ៊ីចឹង ហេតុតែ ចង់បំផ្លាញគេ ប្រើមនុស្ស អោយយករបស់ អាប ធ្មប់ មកបំផ្លាញគេ ប្រយ័ត្ន វិនាស ខ្លួនឯង”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖