មហាជនភាគច្រើន ដែលប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ ស្ត្រីម្នាក់ ដែលមានរូបសម្បត្តិស្រស់ស្អាត គឺលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ហើយក៏ជាអ្នកជំនួញ ដ៏ល្បីល្បាញ និងកំពុងតែទទួលជោគជ័យផងដែរ មកកទល់ពេលនេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន របស់ខ្លួន។ លុះមកដល់ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ ដូចការគ្រោងទុកមែន លោកជំទាវ ឧកញ៉ា បានធ្វើពិធីក្រុងពាលី បុកគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន មើលទៅពិតជាអធិកអធមណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនថែមទៀត។
ក្នុងភូមិគ្រឹះ របស់ លោកជំទាវ មានដូចជា ៖ កន្លែងចតឡានធំទូលាយ, អាងហែលទឹក, កន្លែងហាត់ប្រាណ, សួនច្បារ, កន្លែងអង្គុយលេងកម្សាន្ត, កន្លែងអង្គុយញុំាអី, បន្ទប់មើលកុន, មានជណ្តើរយន្តខាងក្នុងផ្ទះ, បន្ទប់គេចំនួន១២, ផ្ទះបាយខាងក្នុង, ផ្ទះបាយខាងក្រៅ និងនៅមានកន្លែងទាក់ទាញជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ក្នុងការ Live កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ ឧកញ៉ា អ៊ាន សៀវម៉ី បានបញ្ជាក់ថា ភូមិគ្រឹះនេះ នឹងសាងសង់រួចនៅខែ ០៩ ឆ្នាំ ២០២២ ខាងមុខនេះហើយ
សាច់ផ្ទះ មានទទឹងដល់ទៅ ៣៤ ម៉ែត្រ ឯណោះ។ មានទីតំាងនៅម្តុំសែនសុខ ហើយលោកជំទាវ ក៏បានទិញដីនៅមុខផ្ទះនេះផងដែរ ប្រហែល ៦០ម៉ែត្រ សម្រាប់ទុកដាំបន្លែធម្មជាតិ។ មិនទាន់អស់ទេ មកដល់ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នេះ លោកជំទាវ សៀវម៉ី បានបង្ហោះរូបភាព មួយសន្លឹក ពីភូមិគ្រឺះដ៏ធំរបស់ខ្លួន រួចប្រាប់បន្ថែមថា “ជិតរួចហើយ បងប្អូន ជិតបានជុំគ្នាហើយ”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖