យប់មិញផ្អើលហ្វេននារីៗ ក្រោយ វណ្ណដា បង្ហោះរូបកៀកកើយ នារីដ៏អាថ៌កំបាំងម្នាក់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះដែរ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្ររបស់ វណ្ណដា កំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីតារាចម្រៀងរ៉េបរូបនេះបានបង្ហោះរូបកៀកជិតនឹងនារីអាថ៌កំបាំងម្នាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត មិនមែនលើកទី ១ នោះទេ ដែល វណ្ណដា បង្ហោះរូបនឹងនារីៗនៅលើគណនីហ្វេសប៊ុករបស់ខ្លួន តែកន្លងមករាល់ពេលលោកបង្ហោះរូបនឹងនារីណាម្នាក់នោះ គឺតែងបង្ហាញមុខ ហើយភាគច្រើនគឺសុទ្ធតែតារាស្រីៗ ដែលបានចូលរួមសម្តែង និង រួមការងារនឹងលោក ។ តែម្តងនេះ នារីអាថ៌កំបាំងរូបនេះ លោកមិនបានបញ្ជាក់ថាជាអ្នកណា និង បង្ហាញមុខមាត់នាងច្បាស់លាស់នោះឡើយ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រយល់ថា អាចជាអ្នកពិសេសរបស់លោកក៏ថាបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើក្រឡេកទៅមើលហ្វេននារីៗជាច្រើនហាក់កំពុងខកចិត្ត ស្អិតទ្រូង រហូតមានអ្នកចូលខមមិនខូចចិត្ត ដោយនិយាយត្រង់ៗនៅលើខមមិនថែមទៀតផង។ យ៉ាងណា បើទោះជាហ្វេននារីៗកំពុងជ្រួលច្របល់ច្រើនយ៉ាងណាក្តី តារាចម្រៀងប្រចាំផលិតកម្មបារមី រូបនេះក៏មិនទាន់ចេញមុខមកបញ្ជាក់ច្បាស់នៅឡើយ ថានារីអាថ៌កំបាំងនោះជានរណានោះឡើយ៕

Leave a Reply