ចាំព្រះសង្ឃថៃលក់អនឡាញទេ? ទើបនឹងសឹកថ្មីៗ ស្រាប់តែមកកៀកកើយបុរសសង្ហាម្នាក់ សង្ស័យថាជា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីឆ្នាំ ២០២១​ កន្លងទៅបានផ្អើលផ្ទុះបណ្តាញសង្គមថៃម្តងហើយ ដោយសារតែមានព្រះសង្ឃថៃចំនួនពីរអង្គបានអង្គុយឡាយលក់អីវ៉ាន់តាមអនឡាញ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពីសំណាក់មហាជន ព្រមទាំងមានការរិះគន់យ៉ាងចាស់ដៃនោះ។​យ៉ាងណាមិញ មកទល់ពេលនេះ មានព្រះសង្ឃមួយអង្គឈ្មោះ Praiwan ក្នុងចំណោមនោះបានសឹកមកហើយ ប៉ុន្តែអតីតសង្ឃរូបនេះ នៅតែធ្វើឱ្យមានព័ត៌មានភ្ញាក់ផ្អើលល្បីនៅលើបណ្តាញសង្គមមិនតិចនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសថ្មីនេះៗ អ្វីរឹតតែធ្វើឱ្យគេភ្ញាក់ផ្អើលនោះ ចាប់តាំងពីសឹកចាកសិក្ខាបទមក គេឧស្សាហ៍ឃើញអតីតសង្ឃរូបនេះ តែងតែផុសរូបមានកាយវិការស្និទ្ធស្នាល ព្រមទាំងប្រើពាក្យផ្អែមល្ហែមជាមួយនឹងបុរសម្នាក់ជានិច្ច ដែលធ្វើឱ្យមហាជនផ្ទុះការសង្ស័យថា នេះគឺជាទំនាក់ទំនងស្នេហាភេទដូចគ្នាតែម្តង។ ក្នុងនោះ ដោយសារតែមានផ្ទុះចម្ងល់ខ្លាំងពេក Praiwan ក៏បានចេញមុខមកបកស្រាយថា បុរសដែលខ្លួនបានផ្អែមល្ហែមជាមួយនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមពិតគឺជាប្អូនប្រុសដែលរាប់អានគ្នាធម្មតានោះទេ ដោយគេជាជនជាតិកូរ៉េមករស់នៅប្រទេសថៃមួយឆ្នាំហើយ ហើយបានស្គាល់គ្នានៅហាងអាហារមួយកន្លែង រួចខ្លួនក៏បានសុំ Facebook និង Line របស់គេមក ព្រោះតែចង់រាប់អាន តែយូរៗទៅក៏សិ្នទ្ធគ្នាដូចសព្វថ្ងៃនេះឯង ម៉្យាងខ្លួនក៏ជួយបង្រៀនភាសាថៃដល់គេផងដែរ។ យ៉ាងណាមិញ បើទោះជាខាងអតីតសង្ឃចេញមុខបកស្រាយយ៉ាងណាហើយក្តី ក៏មហាជនមួយចំនួននៅតែមិនជឿឡើយ ហើយគេក៏បានរិះគន់យ៉ាងចាស់ដៃថែមមួយតង់ទៀតថែមទៀតផង៕

Leave a Reply