សុភ័ក្រ កុសុម៉ា ចង់ទៅកែសម្ផស្សឱ្យ ឆន សុវណ្ណារាជ បាក់ចិត្តស្រឡាញ់ ស្រាប់តែត្រូវ​ លោកតបវិញផាំងៗបែបនេះ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកគេសង្កេតឃើញមានសិល្បករ សិល្បការិនីជាច្រើនដែលបានសាងទំនាក់ទំនងល្អនឹងគ្នា ហើយបញ្ចេញកាយវិការស្និទ្ធស្នាលដូចជាការបង្ហោះរូបថតគូ និយាយពាក្យសម្ដីលេបខាយ ឌឺដងលេងសើចជាមួយគ្នា ដើម្បីបង្កើនចំណងមិត្តភាពឱ្យកាន់តែល្អូកល្អិន ដែលការបង្ហាញភាពជិតដិតនោះ ពេលខ្លះធ្វើឱ្យមហាជនមានការភាន់ច្រឡំថាពួកគេមានទំនាក់ទំនងស្នេហានឹងគ្នាក៏មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងដូចជាករណីពិធីការិនីស្រអែមស្រស់ សុភ័ក្រ កុសុម៉ា និង តារាចម្រៀង ឆន សុវណ្ណារាជ អ៊ីចឹង ក្រោយឃើញពួកគេបង្ហោះរូបថតស្និទ្ធស្នាលគ្នាចុះឡើង ក៏មានការសង្ស័យពីមហាជនថា ពួកគេមានទំនាក់ទំនងពិសេសលើសពីមិត្តរួមការងារធម្មតា។​​ ក្រោយមានការលើកឡើងបែបនោះ ក៏មានអ្នកលេងហ្វេសប៊ុកម្នាក់ បានបញ្ចេញយោបល់ថា ៖ «សុវណ្ណារាជ មិនស្រឡាញ់ទេ នេះបើតាមខ្ញុំគិត បើខាងស្រីមុខយ៉ាប់ចឹង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងដែលមហាជនចាប់អារម្មណ៍ខ្លាំងជាងនេះ ក្រោយឃើញការបញ្ចេញយោបល់នេះហើយ កុសុម៉ា បាន Screenshot យកមកបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ហើយលើកឡើងបែបលេងសើចទៅវិញថា ៖ «ហឹមមម រកទៅកែសម្រស់សិនហើយ»។ គ្រាន់តែឃើញស្រីស្រស់ កុសុម៉ា បង្ហោះរូប ហើយភ្ជាប់ជាមួយ Caption ចង់ទៅកែសម្ផស្សដើម្បីឱ្យ ឆន សុវណ្ណារាជ ស្រឡាញ់ភ្លាម ស្រាប់តែសាមីខ្លួន គឺតារាចម្រៀង ឆន សុវណ្ណារាជន ចូលទៅឆ្លើយតបវិញយ៉ាងដូច្នេះថា ៖ «តែហ៊ានតែឈប់ស្រឡាញ់ហ្មង»៕

Leave a Reply