ញាក់សាច់សម្លេង ឡេីង ក្រលួច ស្តាប់ហេីយ សូម្បី គណកម្មការ ក៏ទះដៃ គ្រប់គ្នាដែរ…!

កាលពីរាត្រី នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ កម្មវិធី ប្រឡងចម្រៀង កម្រិតពិភពលោក Beat The Best គឺបានឈានដល់វគ្គ Beat The Live សប្ដាហ៍ទី ១ ហើយ ក្នុងនោះ គឺនៅសល់តែ បេក្ខជន ដែលមានសមត្ថភាពខ្លាំងៗ ចំនួន ១៤នាក់ ប៉ុណ្ណោះ មកធ្វើការប្រកួត ដើម្បីឈានទៅកាន់វគ្គ បន្តទៀត ហើយកម្មវិធី នៅក្នុងយប់នោះ គឺចម្រាញ់យក តែ១២នាក់ គត់ ដោយធ្លាក់ចេញពីវគ្គនេះ ចំនួន២រូប។

ក្នុងចំណោមជើងខ្លាំងទំាង១៤ គ្រប់គ្នាសម្លឹងឃើញ បេក្ខជនម្នាក់ឈ្មោះ សូ សុផានិត បានលើកយកបទ “បើមិនស្រលាញ់អាណិតធ្វើអ្វី” មកធ្វើការប្រកួត។ ស្តាប់ចប់ភ្លាម គណៈកម្មការទំាង ៤ បង្ហាញការពេញចិត្តយ៉ាងខ្លាំងចំបោះ ផានិត ដែលមានសំឡេងជារបស់ខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ទេ ទស្សនិកជនទូទៅ ក៏បានប្រាប់បែបនេះដែរថា ៖ សំឡេងគាត់មានទឹកដម ថែមទាំងស្រទន់ ពេលដែលគាត់ច្រៀងគាត់ដាក់មនោសញ្ចេតនាជាមួយបទចំរៀងទៀត អ៊ីចឹងបានចម្រៀងមួយៗដែលគាត់ច្រៀងចេញមក ពីរោះសឹងតែគ្មានកន្លែងទាស់គ្មាន,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំឡេងបែបខ្លួនឯង រស់ជាតិមិនជាន់គេ, ពេញចិត្ត idol តាំងពីដំបូង រហូតដល់ឥឡូវ សំឡេងមុតស្រួច ផ្អែម មានថាមពល, មិនដែលស្ដាប់គាត់ច្រៀងសោះ បើដឹងថាគាត់ច្រៀងពីរោះអ៊ីចឹង ស្ដាប់គាត់តាំងពីយូរហើយ, អាចលើកពានបាន, សំឡេងខ្លាំង សង្ហា ហើយច្រៀងពីរោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែពិសេសថែមទៀតនោះ សូ សុផានិត ក្នុងវគ្គនេះ គឺទទួលបានការបោះឆ្នោតច្រើនជាងគេ ហើយបានទៅវគ្គបន្តទៀត នៅសប្តាហ៍ក្រោយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Leave a Reply