កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ គេឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហើយទំលាយអារម្មណ៍ពិតមួយ មិនធ្លាប់ឃើញពីមុន ទំាងក្តី សោកស្តាយ ជាពន់ពេកក្រៃ ដោយសារតែ មានអ្នកលួចដុត ចំការដូងប្រេង និងចំការកៅស៊ូ របស់លោក លោកប្រាប់បែបនេះថា
“ថ្ងៃនេះ ខ្ញុំសូមទាញអារម្មណ៍របស់ប្រិយមិត្តយើង អោយក្រឡេកមកមើលជីវិតអ្នកចំការវិញម្តង ខ្ញុំលើកយកតែជ្រុងមួយតូច នៃជីវិតអ្នកចំការ ដើម្បីអោយប្រិយមិត្តយើងទាំងអស់គ្នាបានយល់ដឹងខ្លះៗ ចំការដូងប្រេង និងចំការកៅស៊ូ ទំរាំតែដាំបាន ពីឆ្នាំ១៩៩៦-២០២២=២៦ឆ្នាំ ត្រូវចំណាយអស់ កម្លាំងកាយចិត្ត រួមជាមួយនិងថវិកា យ៉ាងច្រើន សន្ធឹកសន្ធាប់ ផងដែរ
ទំរាំតែដាំបាន អោយបងប្អូន ទាំងអស់គ្នា បានចូលជ្រកម្លប់ សម្រាកកម្សាន្តហូបអាហារ មានអ្នកខ្លះ បានប្រមូលសំរាម វេចខ្ចប់ ទុកដាក់ស្រួលបួល ខ្លះទៀត មុខដដែលៗ បោះសំរាមចោល ពាសវាល ពាសកាល ប្រហែលជាគាត់គិតស្មានថា មានជំនួយពីខាងណា បានផ្តល់ថវិកា មកបើកអោយកម្មករ ទាំងជាង ២០នាក់ ដែលដើរ រើសសំរាមរាល់ថ្ងៃនេះហើយ មើលទៅ
សូមបញ្ជាក់ថា ២៦ឆ្នាំ បានកន្លងផុតទៅហើយ មិនដែលមានជំនួយទេ ចាប់តាំងពី ដើមរដូវប្រាំងមក មានអ្នកលួចដុតចំការ ជាបន្តបន្ទាប់ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នេះ ចំការដូងប្រេង និងចំការកៅស៊ូ ត្រូវបានភ្លើងឆាបឆេះ ជាបន្តបន្ទាប់ គួរអោយសោកស្តាយជាពន់ពេកក្រៃ ខ្ញុំគ្រាន់តែនិយាយអោយដឹង ដោយមិនមានសំណូមពរទេ ព្រោះអី មនុស្សដែលប្រព្រឹត្តសុទ្ធតែចេះបើកឡាន មិនមែនកូនក្មេងនោះទេ។”។ឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងហ្វេនៗ របស់លោកជាច្រើនសម្តែងអារម្មណ៍សោកស្តាយយ៉ាងខ្លាំង មិនគួរណា មកប្រព្រឹត្តនូវទង្វើរបែបនេះទាល់តែសោះ ហើយអ្នកខ្លះទៀតបានចូល comment ថា៖
ពិតជាពិបាកនិយាយណាស់ សំរាប់អ្នកមិនខ្វល់រឿងសំរាម និងអ្នកមិនគិតពីប្រយោជន៍សម្បត្តិអ្នកដទៃ។ មានតែពាក្យសោកស្តាយផង លោកអ៊ុំ, មិនដឹងនិយាយថាម៉េច, ហេតុអ្វីមនុស្សយើងចង្រៃម្ល៉េះ, មានជាតិជាមនុស្សតែមិនធ្វើខ្លួនជាមនុស្ស, មិនដឹងថាអ្នកដុតគិតអីក្នុងខ្លួន។
នៅមានការលើកឡើងជាច្រើនទៀត ដែលបង្ហាញពីការសោកស្តាយ ព្រមទំាងផ្តល់យោបល់ផ្សេងៗ ជូន ឧកញ៉ា ម៉ុង ឫទ្ធី ផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព ខាងក្រោមនេះ ទំាងអស់គ្នា ៖