សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង ដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ ដែលមានឈ្មោះថា អុឹង បញ្ញាបុត្រ ហៅឆលី នោះ ពិសេសនោះ គឺមានថ្ពាល់ខួច ដូចប៉ាៗ ថែមទៀតផង។
ចំណែកកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ តារាចម្រៀងស្រី ដ៏ល្បីនេះបានបង្ហាញខ្លួនក្នុងកម្មវិធីមួយឈ្មោះ Pleng in the Shower របស់ Smart ហើយក៏បានដាច់ចិត្តទំលាយថ្ងៃផ្តើមស្នេហាជាមួយស្វាមី និងរឿងភ្ញាក់ផ្អើលមួយទៀត ដែលមានអ្នកខ្លះអត់ដែលដឹងទាល់តែសោះ។
កញ្ញា បានបញ្ជាក់ថា “ពាក់ព័ន្ធបង និងគ្រួសារ និយាយទៅកាលដែលស្រលាញ់គ្នា ដូចជារឿងចៃដន្យមួយ អ៊ីចឹង ចំនុចចាប់ផ្តើមដូចជា មកពីយើងរួមការងារជាមួយគ្នា យើងស្គាល់គ្នានៅពេលដែលយើង បានធ្វើការងារជាមួយគ្នាម្តង ម្តងហ្នឹងគឺយើងទៅថតនៅប្រទេសម៉ាឡេស៊ី បងចូលផលិតកម្មរស្មីហង្សមាសភ្លាម គេចាប់ផ្តើមដូចជាការថត MV ហ្នឹង ទៅម៉ាឡេ
អ៊ីចឹងក៏ទៅថតជាមួយគ្នា ជុំគ្នា មានក្រុមការងារជាច្រើន ពេលដែលទៅឃើញស្គាល់គ្នាទៅយើងក៏អត់មានទៅចាប់អារម្មណ៍អីដែរព្រោះគ្រាន់តែថា ក្នុងនាមជាអ្នកធ្វើការជាមួយគ្នាយើងយកចិត្តទុកដាក់ទៅវិញទៅមកទំាងអស់គ្នា អ៊ីចឹងការយកចិត្តទុកដាក់អ៊ីចឹងទៅ ធ្វើឲ្យយើងមានអារម្មណ៍ថាគាត់ជាមនុស្សល្អ”។មានរឿងមួយទៀត ដែលធ្វើឲ្យ ហ្វេនៗ ឡើងភ្ញាក់ ដោយ កញ្ញា បន្តថា “អូនដឹងហើយ ធម្មតាយើងជាតារាអ៊ីចឹង យើងអ្នកចម្រៀងម្នាក់ដែរ ធ្លាប់មានអ្នកគាំទ្រហើយត្រូវទេ តែបើស្វាមីបងជាមនុស្សដែលអត់ចូលចិត្តចម្រៀងរបស់បងសោះហ្មង ok ចម្លែកទេ គឺចម្លែកមែនទែន គាត់អត់ដែលស្តាប់ចម្រៀងយើងហើយ អត់ចូលចិត្តទៀត និយាយទៅ គាត់ធ្វើការខាងហ្នឹងដែរ
ប៉ុន្តែគាត់អត់ដែលចាប់អារម្មណ៍ ដោយសារគាត់រវល់ការងាររបស់គាត់អ៊ីចឹង ស្រាប់តែមានថ្ងៃមួយ មានកម្មវិធីអីទេ គាត់រកបទចម្រៀងរបស់បង មកស្តាប់ ដើម្បីបានឆ្លើយមួយគេអ៊ីចឹង ហើយគាត់ក៏នឹកឃើញបានមួយបទដែរ ឮថាគាត់ស្រលាញ់បទចម្រៀងយើងមួយបទហ្នឹងយើងសប្បាយចិត្តហ្មង ដល់ពេលយើងស៊ើបសួរទៅ តាមការពិតគាត់អត់ដែលស្តាប់ទេ…”។
តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ចាប់ពីនាទី ទី 17:02 តទៅ ៖