ញាក់សាច់ មួយឈុតរបស់ តារា ថៃ រូបនេះ និយាយពីថា ទិញផ្ទះ ល្មមៗ បាន ៣ខ្នង….!

Kimberley Anne Woltemas Tiamsiri ឬ ហៅខ្លីៗថា Kimberley តារាស្រីកូនកាត់ថៃ-អេស្ប៉ាញ ដែលមានរូបសម្រស់ស្រស់ស្អាត មានប្រជាប្រិយភាពខ្លាំង និង ជាគ្រាប់ពេជ្រមានតម្លៃប្រចាំប៉ុស្តិ៍លេខ ៣ ថៃ។

កាលពីរាត្រីថ្ងៃទី ២២ ខែ​មករា ឆ្នាំ ២០២២ Kim បានរៀបចំកម្មវិធីឆ្លងខួបកំណើតចូលវ័យ ៣០ ឆ្នាំ ដោយមានការចូលរួមពីសំណាក់មិត្តសិល្បករ សិល្បការិនី ជាច្រើនរូប ជាពិសេសគឺគូស្នេហ៍តារាប្រុសរូបសង្ហា Mark Prin ដែលជាភ្ញៀវសំខាន់ផងដែរ។

ក្នុងនោះ គេសង្កេតឃើញថាឈុតពណ៌ផ្កាឈូកដែល Kim ពាក់នារាត្រីថ្ងៃនោះ ហាក់ស្រស់ស្អាតទាក់ភ្នែកជាខ្លាំង អមដោយគ្រឿងអលង្ការ និង កាបូប ដែលកាន់តែលើកសម្រស់នាងឱ្យលេចធ្លោថែមមួយកម្រិតទៀត។

តាមប្រភពបានឱ្យដឹងថា សរុបឈុតគ្រឿងអលង្ការមួយតួខ្លួននៅថ្ងៃខួបរបស់ Kim គឺប្រមាណជាង ៦៨ ៤១៤ ដុល្លារ ដោយមានកងដៃចំនួន ២ មួយយីហោ Cartier Juste un

Clou bracelet តម្លៃ ១២ ៥០០ ដុល្លារ និង មួយទៀតគឺជាកងដៃ love Cartier bracelet, sm paved តម្លៃ ២៧ ៤០០ ដុល្លារ អមជាមួយស្បែកជើងម៉ាក Amina Muaddi Gilda 70mm slip on sandals តម្លៃ ១ ១១៤ ដុល្លារ និង កាបូប Dior love bracelet, sm paved តម្លៃ ២៧ ៤០០ ដុល្លារ៕

Leave a Reply