អាណិតខ្លាំងណស់! ត្រូវគេលក់តាំងពីកើត ដល់ជួបឪពុកម្ដាយត្រូវមិនទទួលស្គាល់ទៀត ចុងក្រោយ ប្រទះឃើញស្លា ប់ សង្ស័យធ្វើ អ ត្ត ឃា ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងប្រុសជំទង់ម្នាក់ ដែលត្រូវបានឪពុកម្ដាយបង្កើតយកទៅលក់តាំងពីកើត ហើយត្រូវបានពួកគេបដិសេធមិនទទួលស្គាល់ជាថ្មី ក្រោយរកឃើញគ្នាវិញនោះ ត្រូវបានប្រទះឃើញស្លា ប់នៅលើឆ្នេរសមុទ្រមួយកន្លែងនៅកោះមួយនៃខេត្ត Hainan កាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Liu Xuezhou អាយុ ១៧ ឆ្នាំ ត្រូវបានសង្ស័យថាបានធ្វើអត្តឃាត រួមទាំងបានបន្សល់សារចុងក្រោយដ៏វែងមួយលើបណ្ដាញសង្គម Weibo ដែលជាហេតុធ្វើឱ្យមហាជនជាច្រើននាំគ្នាបារម្ភអំពីសុវត្ថិភាពរបស់គេ។ ភ្លាមៗ ប៉ូលិសនៅក្នុងក្រុង Sanya បានដាក់ការចុះរកក្មេងប្រុសរូបនោះ ក្រោយមហាជនបានធ្វើការរាយការណ៍ថា រូបគេអាចកំពុងតែជួបគ្រោះ ថ្នា ក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក Liu ក៏ត្រូវបានពលរដ្ឋប្រទះឃើញ ហើយក៏បញ្ជូនរូបគេទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែជាអកុសល ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតគេបានឡើយ។គួររំឭកថា រឿងរ៉ាវជីវិតរបស់ក្មេងប្រុស Liu បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ក្នុងប្រទេសចិន ក្រោយពេលរូបគេបានទម្លាយវាលើបណ្ដាញសង្គមនោះ។ រឿងហេតុចាប់ផ្ដើមឡើងកាលពីដើមខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ នៅពេល Liu បានធ្វើការបង្ហោះសារលើបណ្ដាញសង្គម Weibo និង Douyin ថា ឪពុកម្ដាយបង្កើតរបស់ពួកគេ បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងជាមួយគេ ក្រោយពួកគេបានរកឃើញគ្នាវិញក្នុងខែធ្នូ ឆ្នាំ ២០២១ ដោយមានការជួយជ្រោមជ្រែងពីប៉ូលិសនោះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Liu ត្រូវបានឪពុកម្ដាយបង្កើតលក់ទៅឱ្យមនុស្សអាថ៌កំបាំងម្នាក់តាំងពីកើតក្នុងឆ្នាំ ២០០៥ ហើយរូបគេបានក្លាយទៅជាក្មេងកំព្រា នៅវ័យត្រឹម ៤ ឆ្នាំ នៅពេលឪពុកម្ដាយចិញ្ចឹមជួបហេតុការណ៍ផ្ទុះឆេះស្លា ប់ទាំង ២ នាក់។ ក្រោយក្លាយខ្លួនជាក្មេងកំព្រា Liu បានព្យាយាមគ្រប់បែបយ៉ាង ក្នុងក្ដីសង្ឃឹមថាអាចរកឃើញឪពុកម្ដាយបង្កើតរួមរស់ជុំក្រុមគ្រួសារវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះជាយ៉ាងណា ក្ដីសង្ឃឹមត្រូវបានរលាយទាំងខកចិត្ត ដោយសារតែរកឃើញឪពុកម្ដាយវិញហើយ តែបែរជាមិនទទួលស្គាល់ បដិសេធមិនព្រមឱ្យចូលគ្រួសាររស់នៅជុំគ្នាដូចការរំពឹងទុកនោះឡើយ៕

Leave a Reply