ឃើញហើយជួយទិញផង! អ៊ំស្រី ស៊ូអូសបន្លែលក់ត្រុកៗពីព្រឹកទល់ល្ងាច ចិញ្ចឹមជីវិតក្នុងវ័យចាស់….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជននៅក្នុងបណ្ដាញសង្គម កើតក្ដីអាណិតអាសូរ និង ស្រណោះជាអនេក ក្រោយបានឃើញរូបភាពស្ត្រីវ័យចំណាស់មួយរូប មានអាយុជ្រេទៅហើយ នៅតស៊ូដើរអូសរទេះបន្លែត្រុកៗពីព្រឹកទល់ល្ងាច គ្រាន់បានកម្រៃលៃលកថ្លៃចំណេញបន្តិចបន្តួច ផ្គត់ផ្គង់ជីវភាពរស់នៅបន្តទៅមុខទៀត ក្នុងវ័យចាស់។ រូបភាព និង រឿងរ៉ាវរបស់ស្ត្រីខាងលើ ត្រូវបានមហាជននៅក្នុងបណ្ដាញស៊ែរចែករំលែក បន្តគ្នាព្រោងព្រាត ពីគណនីដើមដែលបានបង្ហោះ មានឈ្មោះ Heng Samnoph ដែលម្ចាស់គណនីរូបនេះ បានបញ្ជាក់ឱ្យបានដឹងថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ឱអ្នកបាត់ដំបងអើយ! បើឃើញគាត់ហើយ សូមជួយទិញគាត់ផង គាត់សុខចិត្តអូសបន្លែលក់ មិនសុំគេទេ បន្លែគាត់ស្រស់ល្អ ហើយលក់ធូរថ្លៃខ្លាំង»។ គួរឱ្យដឹងផងដែរថា ជារៀងរាល់ថ្ងៃ ស្ត្រីវ័យចំណាស់ខាងលើ ត្រូវបានគេសង្កេតឃើញថា គាត់បានអូសបន្លែលក់នៅតាមទីតាំងមួយចំនួនដូចជា នៅពេលព្រឹកគឺតែងនិយមអូសរទេះបន្លែលក់តាមផ្លូវលេខ ១ កន្លះ លេខ ២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែលពេលល្ងាច ដូនចាស់រូបនេះ តែងអូសបន្លែលក់នៅតាមផ្លូវឡាយអិនសោន។ ដូច្នេះហើយ សម្រាប់អ្នកនៅខេត្តបាត់ដំបង ដែលមានក្ដីអាណិតអាសូរ អាចជួយទិញបន្លែអ៊ំស្រីបាន នៅតាមទីតាំងខាងលើ ដើម្បីឱ្យស្ត្រីវ័យចំណាស់រូបនេះ ទទួលបានកម្រៃ គ្រាន់បន្តជីវិតទៅថ្ងៃមុខបន្តទៀត៕

Leave a Reply