ភ្ញាក់ផ្អើល! ឱក សុគន្ធកញ្ញា ទម្លាយទាំងអួលដើម-ក ធ្លាប់បាក់ទឹកចិត្ត ដល់ថ្នាក់គិតបែបនេះ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នអ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានមហាជនចាត់ទុកជាកំពូលតារាចម្រៀងស្រីលំដាប់ជួរមុខ ដែលមានទស្សនិកជនចាស់ក្មេងគាំទ្រភ្លូកទឹកភ្លូកដី ធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់អ្នកនាង កាន់តែសាយភាយល្បីល្បាញខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ ទម្រាំក្ដោបបានតំណែងជាកំពូលតារាចម្រៀងស្រីលំដាប់ប្រទេសដូចសព្វថ្ងៃ ឱក សុគន្ធកញ្ញា បានទម្លាយក្ដែងៗនៅក្នុងកម្មវិធីជជែកកម្សាន្តមួយកាលពីពេលថ្មីៗនេះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងធ្លាប់បាក់ទឹកចិត្តរហូតដល់ថ្នាក់ចង់ចាកចេញពីវិស័យចម្រៀង ព្រោះអ្នកនាងគិតថាបើបន្តទៀតក៏មិនទទួលបានជោគជ័យ ហើយគិតថាខ្លួនឯងគ្មានសមត្ថភាព ប៉ុន្ដែរឿងធំបំផុតដែលជំរុញឱ្យអ្នកនាងមានកម្លាំងចិត្តបន្តដំណើរយ៉ាងរឹងមាំរហូតដល់សព្វថ្ងៃ គឺដោយសារតែមានក្រុមអ្នកគាំទ្រ។ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបរាប់ទាំងរំភើបចង់អួលដើម-កថា កាលនោះអ្នកនាងចង់ដកថយពីវិស័យសិល្បៈចម្រៀងទៅហើយ ប៉ុន្ដែស្រាប់តែមានអ្នកគាំទ្រមួយក្រុម បង្កើតជាក្រុម September តាមគាំទ្រអ្នកនាងសឹងតែគ្រប់សកម្មភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាំផ្ដល់កម្លាំងចិត្ត ពេលនាងឡើងឆាកមានសំឡេងពួកគេចាំហ៊ោគាំទ្រ ដែលទង្វើទាំងអស់នេះធ្វើឱ្យអ្នកនាងមានកម្លាំងចិត្តចង់បន្តធ្វើឱ្យពួកគេសើចសប្បាយចិត្ត ហើយក្នុងនោះក៏ធ្វើឱ្យខ្លួនឯងអាចញញឹមដោយមិនដឹងខ្លួនផងដែរ។ លើសពីនេះ ឱក សុគន្ធកញ្ញា បានបន្ថែមថា ក្រោយចប់ការប្រគំតន្ត្រីម្ដងៗ ពួកគេតែងនាំគ្នាមកផ្ដល់កម្លាំងចិត្ត ឬជាការទិញនំចំណីបន្តិចបន្តួចធ្វើជាកាដូ និង ការលើកស្លាករូបថតគាំទ្រនាងជាដើម ដែលអ្វីទាំងអស់នេះធ្វើឱ្យនាងមានអារម្មណ៍ថា ឥទ្ធិពលនៃការគាំទ្ររបស់ហ្វេន គឺខ្លាំងបំផុតធ្វើឱ្យនាងអាចឈររហូតដល់សព្វថ្ងៃ៕

Leave a Reply