របរលក់លៀសហាល ជីជី មើលទៅសាមញ្ញ តែកាក់កបខ្លាំង បើវិធីធ្វើវិញស្តង់ដារអស់ទាស់….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជននិយមតាមដានជីវិតសិល្បៈ និង ឯកជនរបស់ពិធីការិនីយុវវ័យកញ្ញា ជីជី ប្រាកដជាបានជ្រាបហើយថា ក្រៅពីអាជីពសិល្បៈ កញ្ញាក៏បានបើកហាងអាហាររួមគ្នានឹងបងស្រី និង ទទួលបានការគាំទ្រខ្លាំងណាស់ដែរ។ លើសពីអាជីពបើកហាងអាហាររបស់កញ្ញា ជីជី អស់រយៈពេលជាង ៥ ឆ្នាំមកនេះ ជីជី ក៏បានលក់នូវអាហារមួយមុខយ៉ាងសាមញ្ញទៀតផងដែរគឺ «លៀសហាល» រហូតជាប់ឈ្មោះជាថៅកែលៀសហាលថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតកន្លងមក ធ្លាប់មានមហាជនលើកឡើងថាកញ្ញា ជីជី ល្បីឈ្មោះដល់កម្រិតនេះ តែហេតុអ្វីជ្រើសរើសការលក់លៀសហាលយ៉ាងសាមញ្ញទៅវិញ។ ការពិតរបរលក់លៀសហាលរបស់កញ្ញា ជីជី គឺពិតជាជោគជ័យ និង កាក់កបយ៉ាងខ្លាំង រហូតបើកសាខាជាបន្តបន្ទាប់ និង មានអ្នកទិញ Franchise ទៀតផង។ ជាក់ស្តែង បើទោះលៀសហាលនៅហាងរបស់កញ្ញា ជីជី ហាលតាមចិញ្ចើមថ្នល់ក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលស្តង់ដារចម្អិនវិញនោះ គឺមិនធម្មតាទេ ពោលគឺកញ្ញាបានរៀបរាប់ពីដំណើរដើមទងនៃការចម្អិនលៀសហាល់របស់កញ្ញានៅលើគណនីហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីការិនីរូបនេះបានរៀបរាប់ថា ៖ «នេះម៉ាស៊ីនបាញ់លៀស! ការលាងដោយប្រើម៉ាស៊ីន ស្អាតបានតែ ៧០-៨០% ទេ ២០-៣០% ទៀត ត្រូវលាងដោយដៃដដែល។ ដោយសារគិតរឿងលាងសម្អាតស្អាត ដូចយើងធ្វើញុំនៅផ្ទះ ទើបត្រូវការកម្លាំងបុគ្គលិក ដល់ទៅ ៦ នាក់។ ពីយប់ ក្មេងៗដាក់ទឹកឱ្យហើយ ត្រៀមម៉ោង ៣ យប់ គេយកលៀសឱ្យដាក់ត្រាំរហូតដល់ម៉ោង ៦ ព្រឹក។ សំខាន់ ការស្រុស ការប្រឡាក់ ដាក់ហាល បង្ហាញជាសាធារណៈទៀត ឱ្យបងៗកាន់តែមានទំនុកចិត្ត ក្នុងការហូប។ រឿងដែលពិសេស គឺអត់ដាក់ម្សៅស្ងួតដែលប៉ះពាល់ដល់ក្រពះ ពោះវៀន និង អាចកើតមហារីកទេ។ ញុំាដោយការជឿជាក់ លៀសហាល អំបិលម្ទេស នៅ I’m Spicy Soup»៕

Leave a Reply