គួរឱ្យក្នាញ់! កូនស្រីកាត់ខ្មែរ-ហូឡង់ ទាំង ២ របស់បវរកញ្ញា សូរ្យ អេនណា ឃ្យូតហើយ ឈ្មោះពីរោះខ្លាំង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះរយៈជិត ៣ ឆ្នាំហើយ ដែលអតីតកញ្ញាឯក Miss Global Cambodia ឆ្នាំ ២០១៦ និង Top 20 Miss Global 2016 នៅប្រទេសហ្វីលីពីន អ្នកនាង សូរ្យ អេនណា បានសម្រេចចិត្តរៀបការនឹងស្វាមីជនជាតិហូឡង់ នៅអំឡុងខែ មេសា ឆ្នាំ ២០១៩។ មកដល់ពេលនេះ អ្នកនាង និង ស្វាមី ទទួលបានចំណងដៃកូនស្រីចំនួន ២ នាក់មកហើយ ដោយកូនកាត់ខ្មែរ-ហូឡង់ទាំង ២ របស់អ្នកនាង សុទ្ធតែមានទីកន្លែងកំណើតនៅឯប្រទេសហុងកុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីផ្អាកក្នុងការពពោះសម្រាលកូនមួយរយៈហើយនោះ អ្នកនាង សូរ្យ អេនណា ក៏ត្រៀមចូលមកកាន់វិស័យបវរកញ្ញាវិញដែរ ដោយកន្លងទៅនេះ នាងបានប្រកាសត្រៀមចូលរួមប្រកួតកម្មវិធី Mrs. UN Asia Pacific Cambodia 2022 ដោយនៅខែមករា ឆ្នាំ ២០២២ នេះ អ្នកនាងទើបតែវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ទាំងគ្រួសារផងដែរ។ ដោយឡែក បើក្រឡេកទៅមើលកូនស្រីជាចំណងដៃអាពាហ៍ពិពាហ៍ទាំង ២ រូប ដែលជាកូនកាត់ខ្មែរ-ហូឡង់ របស់បវរកញ្ញា សូរ្យ អេនណា ឯនោះវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រកំពុងតែកើតចិត្តលួចក្នាញ់នាងតូចទាំង ២ មិនតិចនោះទេ ក៏ព្រោះមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់។ លើសពីនោះ មិនត្រឹមតែឃ្យូដគួរឱ្យក្នាញ់នោះទេ បើឈ្មោះរបស់កូនស្រីទាំង ២ របស់អ្នកនាង សូរ្យ អេនណា និង ស្វាមីជនជាតិហូឡង់ក៏ពីរោះណាស់ដែរ ដោយកូនស្រីច្បងឈ្មោះ Larissa និង កូនទី ២ ឈ្មោះ Estelle៕

Leave a Reply