សមត្ថកិច្ច និងក្រុមគ្រូពេទ្យកំពុងតាមរុករកអ្នកឆ្លងកូវីដ១៩ ចំនួនពីរនាក់ ដើម្បីយកមកសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក។ នេះសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលបានចេញផ្សាយនៅថ្ងៃនេះ។ ប្រភពមិនបានបញ្ជាក់ថា អ្នកទាំងពីររត់ពីពេលណា ភិនភាគបែបណា ឬនៅតំបន់ណាទេ។
ថ្ងៃនេះក្រសួងបានប្រកាស រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤៤ នាក់ ខណៈ៤០នាក់ ជាករណីឆ្លងក្នុងសហគមន៍។ អ្នកឆ្លងកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតមកដល់ថ្ងៃនេះ មានចំនួន ២៦៤នាក់ ខណៈពីរនាក់កំពុងរុករកបន្ថែមទៀត ដើម្បីយកមកដាក់សម្រាកព្យាបាល។ប្រភព៖កម្ពុជាថ្មី