រំជួលចិត្ត!! ខេមរៈសិរីមន្ត សម្រក់ទឹកភ្នែកខ្លាំងៗបែបនេះ នៅថ្ងៃខួប៣ឆ្នាំ ប្អូនស្រីបណ្តូលចិត្ត….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកម្សាន្ត÷ នារសៀលថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងឱកាសនៃពិធីបុណ្យខួបមរណភាពបីឆ្នាំរបស់ប្អូនស្រីខ្លួន លោកខេមរ: សិរីមន្ដ ម្ចាស់បទបេះដូងអ្នកប្រដាល់ និងជាតារាចម្រៀងដ៏ល្បីលំដាប់ប្រទេសមួយរូបផងដែលនោះ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងអ្នកគាំទ្រជាខ្លាំង ក្រោយបានបង្ហូរទឹកភ្នែក នៅចំពេលដែលលោកចូលរួមស្តាប់ធម្មទេសនា រហូតធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងកំឡុងពេលនៃពិធីបុណ្យគម្រប់ខួប៣ឆ្នាំជូនប្អូនស្រីកញ្ញា ខេមរៈស្រីពៅ លោកខេមរៈ សិរីមន្ត បានបង្ហាញនូវអារម្មណ៍ក្តុកក្តួល និងស្តាយស្រណោះជាខ្លាំង រហូតធ្វើឲ្យលោកហូរទឹកភ្នែកយំ ទាំងកំពុងអង្គុយស្មឹងស្មាធិ៍តែម្តង។សូមរំលឹកផងដែរថា កញ្ញា ខេមរ: ស្រីពៅ តារាចម្រៀងដ៏ល្បី និងត្រូវជាប្អូនស្រីបណ្តូលចិត្តរបស់លោកខេមរ:សិរីមន្ដ បានទទួលមរ.ណភា.ពកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែជំងឺផ្ទាល់ខ្លួន កំឡុងពេលសម្រាកព្យាបាលនៅប្រទេសឥណ្ឌា ដោយដំណឹងមរណភាពនេះបានបង្កជាការភ្ញាក់ផ្អើល អមដោយសារសម្តែងទឹកចិត្តសោកស្តាយជាខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាស្រីរូបនេះផ្ទាល់តែម្តង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

Leave a Reply