ប្លែកពីគូផ្សេងបន្តិច! ឱក​ សុគន្ធកញ្ញា​ ទម្លាយប្រវត្តិស្នេហ៍ជាមួយស្វាមី​ពី ដំបូងៗគឺបែបនេះ… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជាការពិត បើនិយាយដល់ជីវិតស្នេហា និងជីវិតគ្រួសាររបស់កំពូលតារាចម្រៀងអ្នកនាង ឱក​ សុគន្ធកញ្ញា ចាប់តាំងពីរៀបការរួចមក មហាជនក៏ដូចជាបណ្ដាអ្នកគាំទ្រ តែងតែឃើញតារាស្រីរូបនេះ បង្ហាញសុភមង្គលក្នុងគ្រួសារជាមួយស្វាមី និងកូនប្រុសជាហូរហែ អ្នកណាៗក៏ប្រាថ្នាចង់បានបែបនេះដូចនាងស្ទើរគ្រប់គ្នា។ ដោយឡែក បើងាកមកចាប់អារម្មណ៍ និងស្ដាប់នូវការរៀបរាប់របស់អ្នកនាង ឱក​ សុគន្ធកញ្ញា ទាក់ទងទៅនឹងប្រវត្តិស្នេហារបស់នាងនិងស្វាមី អំឡុងពេលចាប់ផ្ដើមស្គាល់គ្នាដំបូងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយនាងបានចូលរួមក្នុងកម្មវិធីបទសម្ភាស៍មួយកាលពីពេលថ្មីៗនេះ អ្នកគាំទ្របានស្ដាប់ហើយពេញចិត្តខ្លាំង។ ដោយក្នុងនោះតារាស្រីរូបនេះបាននិយាយប្រាប់ត្រួសៗថា ដំបូងៗឡើយនាងនិងស្វាមី វាដូចជារឿងចៃដន្យមួយ ហើយអ្នកទាំងពីរគ្រាន់តែជាអ្នករួមការងារនឹងគ្នា បន្ទាប់មកក៏បានក្លាយជាមិត្ត។ បន្ថែមពីនេះ សុគន្ធកញ្ញា ក៏បានបង្ហើបរឿងមួយទៀតថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលអំឡុងពេលនោះ នាងជាតារាចម្រៀងល្បីម្នាក់ ដែលមានអ្នកចូលចិត្តចម្រៀងនាងច្រើន ហើយរីឯស្វាមីនាងវិញបែរជាមិនដែលស្ដាប់និងមិនស្គាល់បទចម្រៀងរបស់នាងសូម្បីតែមួយបទ។ ប៉ុន្តែក្រោយមកទៀត ព្រោះតែអ្នកទាំងពីរមានការពេញចិត្តលើគ្នារៀងៗទើបធ្វើឲ្យនាងនិងស្វាមី អាចចាប់ដៃគ្នាសាងគ្រួសារយ៉ាងផ្អែមល្ហែមរហូតដល់សព្វថ្ងៃ៕ សូមទស្សនាវីដេអូនិយាយលម្អិតរបស់ សុគន្ធកញ្ញា ដូចខាងក្រោម៖

Leave a Reply