ភ្នំពេញ៖ ពិតណាស់ ជឿជាក់ថា បងប្អូនខ្មែរប្រាកដជាស្គាល់ច្បាស់ហើយ កុមារី ល្អហួស កូនស្រីតែម្នាក់ របស់តារាស្រីស៊ិចស៊ី ដេន នីក្វាន់ ដែលត្រូវមហាជនសរសើរថា សម្រស់ស្រស់ស្អាត ហើយមើលទៅរមទម្យ ថ្លៃថ្នូរខ្លាំងណាស់។
អ្វីដែលគួរឲ្យសរសើរ ក្រៅពីមានសម្រស់ស្អាតដូចគំនូរហើយនោះ កុមារី ល្អហួស ថែមទាំងមាន ទេពកោសល្យនិងសមត្ថភាព ដុងសិល្បៈពីកំណើតទៀតនោះ អាយុទើបតែ ១៣ឆ្នាំមែនពិត តែមើលទៅ កុមារីរូបនេះសឹងតែ ពូកែសព្វគ្រប់ មិនថាច្រៀរាំ សម្ដែងដើរមូ៉ដជាដើម។យ៉ាងណាមិញ បើក្រលេកមើល រូបនាងតូច ល្អហួស បានតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ បុរាណមួយឈុតនេះយ៉ាងប្លែកភ្នែកខ្លាំងណាស់ អាចនិយាយបានថាស្រស់ស្អាតពេញក្រមុំស្តូក
ដោយឈុតបុរាណនោះស្អាតប្លែកបែបថៃបន្តិច ធ្វើឲ្យមហាជន ផ្ទុះការសរសើរស្អាតអីស្អាតយ៉ាងនេះ ល្អហួស ផ្ទៃមុខម៉ដ្ឋរលាង ស្នាមញញឹមបែបស្រស់កូនខ្មែរ កាន់តែធ្វើឲ្យក្មេងស្រីរូបនេះ មើលកាន់តែយូរ កាន់តែស្អាត៕ សូមទស្សនារូបភាពខាងក្រោម៖